រាជធានីភ្នំពេញ៖ប៉ូលីសពាក់ឯកសណ្ឋានស័ក្តិ៣ ក្លែងក្លាយធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ចោមចៅទី៣ នាំខ្លួនទៅសាកសួរ។ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ប៉ូលិសក្លែងក្លាយរូបនេះមានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅម្ដុំទួលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499។ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ មុខរបជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-1609។បើតាមប្រពភព័ត៌មានពីយុវជនរងគ្រោះបានឲ្យដឹងថា៖មុនពេលកើតហេតុរូបគេបានជិះម៉ូតូ ពីរង្វល់មូលចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯកសណ្ឋានជាប៉ូលិសស័ក្តិ៣ បានជិះម៉ូតូដេញពីក្រោយ រហូតដល់ចំណុចកើតហេតុបានកាក់ម៉ូតូសុំឆែកឆេរ នៅពេលឆែកឆេររួច រកមិនឃើញអ្វីទេ ទើបប៉ូលិសរូបនេះគំរាមយកទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរ និងអ្នកយកព័ត៌មាន បានសាកសួរទៅលើប៉ូលិសសក្តិ៣រូបនេះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់ តែប៉ូលីសរូបនេះមិនព្រមឆ្លើយសោះ ។ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បាននាំប៉ូលិសនោះ និងយុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី៣ ដើម្បីធ្វើការសាកសួរ។ក្រោយសួរនាំប៉ូលីសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលីសពេក។បច្ចុប្បន្នប៉ូលីសក្លែងក្លាយខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)
(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)
(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)
វីដែអូ
ចំនួនអ្នកទស្សនា