ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(ភ្នំពេញ)៖ ថៃ អំពាវនាវឲ្យពលករចំណាកស្រុក មកដាក់ពាក្យស្នើសុំបន្ត«ប័ណ្ណការងារ» ឬនឹងត្រូវបណ្តេញចេញពីប្រទេស
Sat,10 October 2020 (Time 08:55 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 33នាក់)

(បាងកក)៖ ក្រសួងការងារថៃ នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសមួយ ដើម្បីណែនាំដល់ពលករចំណាកស្រុកនៃប្រទេសចំនួនបី គឺប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ឲ្យប្រញាប់ទៅដាក់ពាក្យស្នើសុំបន្តប័ណ្ណការងារ(Work permit) របស់ពួកគេ ឲ្យបានមុនកាលផុតកំណត់ នៅថ្ងៃទី៣១ ខែតុលានេះ ឬនឹងត្រូវប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងបណ្តេញចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ។

រដ្ឋមន្រ្តីក្រសួងការងារថៃ លោក Suchart Chomklin បានអំពាវនាវដល់ពលករចំណាកស្រុក ដែលអស់សុពលភាពប័ណ្ណការងារ ឲ្យមកដាក់ាក្យស្នើសុំបន្តឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសិទ្ធិស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់។ លោកបាននិយាយយ៉ាងដូច្នេះថា «សូមមកដាក់ពាក្យស្នើសុំបន្តប័ណ្ណការងារ ឲ្យបានឆាប់បំផុត។ ប្រសិនបើពលករចំណាកស្រុកណាម្នាក់ មិនមានឯកសារត្រឹមត្រូវទេ នោះពួកគេនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបណ្តេញចេញពីប្រទេសភ្លាម»។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះ បានអះអាងថា ដោយសារតែវិបត្តិ COVID-19 និងកង្វះខាតកំលាំងពលកម្ម ពលករចំណាកស្រុកទាំងនោះ ត្រូវបានលើកលែងច្រើនណាស់ ដោយអ្នកខ្លះត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេស ទោះបីជាលិខិតអនុញ្ញាតការងាររបស់ពួកគេបានផុតកំណត់ក៏ដោយ។

យោងតាមទិន្ន័យរបស់ក្រសួងការងារថៃ បានឲ្យដឹងថា ក្នុងកំឡុងខែកញ្ញាកន្លងទៅ មានពលករចំណាកស្រុកចំនួន ៦១,១៩៣នាក់ បានមកដាក់ពាក្យស្នើសុំបន្តប័ណ្ណការងារ។

គួរជម្រាបថា យោងប្រភពដដែលនេះ បានឲ្យដឹងទៀតថា ពលករចំណាកស្រុក ដែលមិនបានមកដាក់ពាក្យសុំបន្តប័ណ្ណការងារឡើងវិញ បានទាន់ពេលវេលាទេនោះ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០,០០០ បាត ឬស្មើប្រហែល ១,៦១០ ដុល្លារអាមេរិក និងបណ្តេញចេញពីប្រទេស។ ចំណែកឯ និយោជកដែលជួលពលករចំណាកស្រុកខុសច្បាប់ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១០ ម៉ឺនបាត ឬប្រមាណ ៣,២២១ ដុល្លារអាមេរិក សម្រាប់ពលករម្នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
31 នាក់
សប្តាហ៍នេះ :
345 នាក់
ខែនេះ :
1448 នាក់
3 ខែនេះ :
6131 នាក់
សរុប :
140136 នាក់