ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
តម្លៃមាសធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីលេចព័ត៌មានថាវ៉ាក់សាំងមានប្រសិទ្ធភាព៩០% ប្រឆាំងនឹងកូវីដ១៩...
Wed,11 November 2020 (Time 07:07 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 14នាក់)

កាលពីថ្ងៃចន្ទ៍ យើងសង្កេតឃើញថា ទីផ្សារហាងឆេងមាស​បានធ្លាក់ចុះ យ៉ាងគំហុក លើសពី​ 100 ដុល្លារ ក្នុងមួយអោន (មានតម្លៃប្រហែលនឹង 128​ដុល្លារ ​ក្នុងមួយតម្លឹង) ពីតម្លៃ1957.43រហូតដល់ 1850.38និង តម្លៃបិទទីផ្សារប្រចាំថ្ងៃនៅតម្លៃ 1870.81ដោយសារការប្រកាសព័ត៌មានភ្លាមៗ ពីវ៉ាក់សាំងការពារ COVID 19។

អ្វីដែលសំខាន់សម្រាប់វិនិយោគិនលើទីផ្សារមាស គួរតែផ្តោតការយកចិត្តទុកដាក់លើតម្លៃមាស ថាតើវាអាចនឹងបំបែកតម្លៃទាប1850 ដែលជារបារតម្លៃទី២ នេះដែរឬទេ?


១.ការវិភាគដោយផ្អែកលើកត្តាគ្រឹះមូលដ្ឋានព័ត៌មាន

១.១ សមិទ្ធិផលជោគជ័យសម្រាប់មនុស្សជាតិ ក្នុងការស្វែងរកវ៉ាក់សាំងការពារ ពីសហគ្រាសផលិតថ្នាំធំៗពីរ គឺ PfizerនិងBioNTech ។ សហគ្រាសទាំងពីរបា​នធ្វើការសាកល្បងវ៉ាក់សាំងនេះ លើមនុស្សរហូតដល់ 43,500​លើបណ្តាប្រទេសចំនួន៦ ដោយមិនមានបញ្ហាសោះឡើយ។ PfizerនិងBioNTechបានប្រកាសថាអត្រាវ៉ាក់សាំងថ្មីមានប្រសិទ្ធិភាពជាង 90% ។ក្រុមហ៊ុនទាំងពីរនេះ គម្រោងស្នើសុំរដ្ឋាភិបាលអនុញ្ញាតបង្កើតវ៉ាក់សាំងបង្ការកូវីតនេះ ឲ្យបានមុនចុងខែវិច្ឆិកាឆ្នាំ២2020នេះ។

១.២ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានចេញរបាយការណ៍អំពីស្ថេរភាពហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំ២០២០ ដោយបញ្ជាក់ថាប្រសិនបើផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរលាកសួតCOVID19លើសេដ្ឋកិច្ចអាមេរិកកាន់តែអាក្រក់និងដុនដាបទៅៗ នៅប៉ុន្មានខែខាងមុខនេះ តម្លៃទីផ្សារហ៊ុ​ន ក៏ដូចជាតម្លៃអចលនទ្រព្យ នឹងអាចបន្តធ្លាក់ចុះហើយវាអាចនាំគ្រោះថ្នាក់ និងបង្ករជាវិបត្តិធ្ងន់ធ្ងរដល់បណ្តាវិស័យដទៃទៀត ដោយផ្ទាល់និងដោយប្រយោល។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ដំណឹងល្អពីភាពជោគជ័យលើការស្វែងរកវ៉ាក់សាំង របស់សហគ្រាសផលិតថ្នាំទាំង២នេះ ជាទំនុកចិត្ត ដែលធ្វើឲ្យរដ្ឋាភិបាលក៏ដូចជាវិនិយោគិនមានគំនិតសុទិដ្ឋិនិយមលើដំណោះស្រាយវិបត្តិកូវីតនេះមិនឲ្យរីករាលដាល និងឈានទៅដល់ក៏ទប់ស្កាត់បានទាំងស្រុង។

១.៣ អឺរ៉ុបនិងសហរដ្ឋអាមេរិកព្យាយាម“ ស្តារឡើងវិញ” នូវទំនាក់ទំនងពាណិជ្ជកម្ម«ក្រោយយុគសម័យ Trump»។នៅថ្ងៃច័ន្ទទី ៩ ខែវិច្ឆិការដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃបណ្តាប្រទេសសហភាពអ៊ឺរ៉ុបនឹងបើកកិច្ចប្រជុំមួយដើម្បីរៀបចំផែនការដើម្បីចាប់ផ្តើមទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុបជាមួយសហរដ្ឋអាមេរិកឡើងវិញនៅក្នុង“ ក្រោយយុគសម័យ Trump” ។

១.៤ សហគមន៍អឺរ៉ុប នឹងចាប់ផ្តើមយកពន្ធគយចំនួន ៤ ពាន់លានដុល្លារបន្ថែមទៀតលើសហរដ្ឋអាមេរិកអនុប្រធានគណៈកម្មការអឺរ៉ុបលោកDonbrowskisបានបញ្ជាក់ថាពន្ធបន្ថែមលើការនាំចូលរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាននៅថ្ងៃអង្គារនេះ។ ពន្ធគយរបស់អ៊ឺរ៉ុបលើសហរដ្ឋអាមេរិកនឹងផ្តោតលើតែវិស័យកសិកម្មហើយអឺរ៉ុបនឹងស្វះស្វែងការចរចារពិភាក្សាគ្នាជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក ដើម្បីទប់ស្កាត់ ចៀសវាងជម្លោះពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក។

២.ការវិភាគដោយផ្អែកលើកត្តាគ្រឹះមូលដ្ឋានបច្ចេកទេស

បើយើងក្រលេកមកមើលការវិភាគដោយផ្អែកលើមូលដ្ឋានគ្រឹះ យើងឃើញថា រាងសណ្ឋានរបស់មាសក្នុងដើមសប្តាហ៍នេះ ជារាង Bearish Kicker Signal ដែលជារាងសំខាន់មួយក្នុងចំណោមរាងសំខាន់ៗទាំង១២ សណ្ឋានរបស់ទានតម្លៃ Candlestick Signals។

ប៉ុន្តែទោះយ៉ាងណា ទំនោរតម្លៃមាសទាំងមូល មិនទាន់បានប្រែប្រួលជាទំនោរធ្លាក់ចុះDowntrendនៅឡើយទេ ។ យើងត្រូវរងចាំការប្រសព្វគ្នានៃខ្សែ SMAទាំងបី ដោយបង្កើតជាសណ្ឋាន DeathCross Signalហើយតម្លៃមាសធ្លាក់ក្រោមសណ្ឋាននេះ ទើបអាចបញ្ជាក់ថា ទំនោរមាសជាទំនោរធ្លាក់ចុះ។

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
29 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
319 នាក់
ខែនេះ :
1420 នាក់
3 ខែនេះ :
6076 នាក់
សរុប :
140152 នាក់