ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
លោក Tru​mpប្រកាស​​ថាសហរដ្ឋ​អាមេរិក​នឹង​ដា​ក់​ទណ្ឌកម្ម «ធ្ងន់ធ្ងរ​»បន្ថែម​ទៀត​​លើ​ប្រទេស​​អ៊ីរ៉ង់
Sat,11 January 2020 (Time 08:16 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 158នាក់)

លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​​ថាសហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម «ធ្ងន់ធ្ងរ» បន្ថែម​ទៀត​លើ​ប្រទេស​អ៊ីរ៉ង់។ លោក​បាន​ប្រកាស​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក។បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​អាកាស​ពីរ​កន្លែង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​មាន​ទាហាន​អាមេរិកាំង​ឈរ​ជើង​នៅ​ទី​នោះ ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​សម្លាប់​ឧត្ដមសេនីយ៍​កំពូល​របស់​ខ្លួន​គឺ​លោក Qassem Soleimani។
លោក Trump បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ពី​សេតវិមាន​ដូច្នេះ​ថា៖ «ទណ្ឌកម្ម​ទាំង​នេះ​នឹង​នៅតែ​ដដែល​រហូត​ទាល់តែ​ពេល​ដែល​ប្រទេស​អ៊ីរ៉ង់​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន»។ប៉ុន្តែដោយសារតែ​អ៊ីរ៉ង់​កំពុង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ខាត​បង់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​រួច​ទៅ​ហើយ​នោះ សំណួរ​គឺ​ថា​តើ​រដ្ឋបាល​របស់​លោក Trump អាច​ដាក់​ទណ្ឌកម្ម​អ្វី​បន្ថែម​ទៀត​លើ​អ៊ីរ៉ង់?លោក Kenneth Katzman អ្នក​វិភាគ​អំពី​អ៊ីរ៉ង់​នៃ​វិទ្យាស្ថាន​គោល​នយោបាយ Congressional Research Service បាន​និយាយ​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​សំណួរ​ល្អ​ណាស់ ដោយសារតែ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​កំពុង​រង​ទណ្ឌកម្ម​ខ្លាំងក្លា​រួច​ទៅ​ហើយ​នៅ​ពេល​ឥឡូវ​នេះ។ ដូច្នេះ​ខ្ញុំ​គិត​ថា អ្នក​ជំនាញ​នានា​រួម​ទាំង​ខ្លួន​ខ្ញុំ​ផង​ដែរ​មាន​ចម្ងល់​ថា​តើ​ទណ្ឌកម្ម​អ្វី​បន្ថែម​ទៀត​ដែល​អាច​ធ្វើ​ឡើង​នោះ»។លោក Katzman បាន​បន្ថែម​ថា ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​របស់​អ៊ីរ៉ង់ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​លើក​លែង​ពី​ការ​ដាក់​ទណ្ឌកម្ម អាច​ជា​គោលដៅ​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​លោក Trump លើក​នេះ។ ប៉ុន្តែ​ករណី​នេះ​នឹង​ប៉ះពាល់​ដល់​អ្នក​ទិញ​ឧស្ម័ន​ធម្មជាតិ​ទាំង​នោះ​ដូចជា​ប្រទេស​ទួរគី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ជា​ដើម។សេតវិមាន​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​ណា​មួយ​អំពី​ការ​ប្រកាស​របស់​លោក Trump នេះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា អ្នកស្រី​មិន​មាន​ព័ត៌មាន​ណា​មួយ​អំពី​ថា​តើ​ទណ្ឌកម្ម​បន្ថែម​ណា​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​នោះ​ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
153 នាក់
សប្តាហ៍នេះ :
451 នាក់
ខែនេះ :
1703 នាក់
3 ខែនេះ :
4889 នាក់
សរុប :
133381 នាក់