ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
លោកគ្រូពេទ្យ ហួ ភារ៉ា លើកមូលហេតុ២សំខាន់ដែលបណ្ដាលឱ្យមានជំងឺខូចតម្រងនោម
Thu,19 November 2020 (Time 08:04 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 8នាក់)

លោកគ្រូពេទ្យ ហួ ភារ៉ា លើកមូលហេតុ២សំខាន់ដែលបណ្ដាលឱ្យមានជំងឺខូចតម្រងនោម
សម្រាប់ជីវិតក្នុងការរស់នៅសព្វថ្ងៃនេះ សុខភាពគឺជាផ្នែកដ៏សំខាន់មួយដែលគ្មានអ្វីអាចកាត់ថ្លៃបាន ប្រសិនបើសុខភាពរបស់អ្នកមិនល្អ នោះនឹងធ្វើឱ្យមានផលប៉ះពាល់ជាច្រើនដល់ខ្លួនអ្នក ដែលធ្វើឱ្យអ្នកខាតទាំងពេលវេលា ខាតទាំងលុយកាក់។ បើងាកមកមើលប្រជាពលរដ្ឋខ្មែរ ភាគច្រើនមិនសូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព និងការប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់វិជ្ជបណ្ឌិត។

លោកគ្រូពេទ្យ ហួ ភារ៉ា ជាពេទ្យជំនាញថែទាំអ្នកជំងឺខ្សោយតម្រងនោម នៅមន្ទីរកាល់ម៉ែត បានលើកឡើងថា ជំងឺខូចតម្រងនោមគឺសំដៅទៅលើការបំពេញនៅមុខងារតម្រងនោម ដោយគ្មានប្រសិទ្ធភាព ឬមានន័យថាមានការធ្លាក់ចុះនៃតម្រងនោម ជាធម្មតាតម្រងនោមដើរតួនាទីក្នុងការបញ្ចេញជាតិពុលនៅក្នុងខ្លួនរបស់យើង។ រីឯជាតិពុលវិញគឺបានតាមរយៈការញុំាចំណីអាហារ មានន័យថានៅពេលដែលយើងញុំាចំណី មេតាប៉ូលីសនឹងធ្វើការញែកជាតិពុល និងសារធាតុចិញ្ចឹមជាពីរ រួចបញ្ជូនសារធាតុចិញ្ចឹមទៅសារពាង្គកាយ ចំណែកឯជាតិពុលត្រូវបានបញ្ចេញតាមរយៈទឹកនោមរបស់អ្នក ។
ដូច្នេះក្នុងនោះដែលលោកគ្រូពេទ្យ ហួ ភារ៉ា ក៏បានលើកឡើងថា “ មានមូលហេតុ ២ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់តម្រងនោមរបស់អ្នកគឺ៖ ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺលើសសម្ពាធឈាម” ដែលជាមូលហេតុសំខាន់ធ្វើឱ្យកើតមានជំងឺខូចតម្រងនោម។ ប៉ុន្ដែត្រូវប្រើរយៈពេលយូរក្នុងការវិវត្តន៍នៃជំងឺខូចតម្រងនោមមួយនេះ។

លោកគ្រូពេទ្យ ហួ ភារ៉ា បានលើកឡើងបន្ថែមទៀតថា “ អ្នកដែលកើត ជំងឺទឹកនោមផ្អែមប្រភេទ២ គួរតែចេះការពារ និងគ្រប់គ្រងជាតិស្ករឱ្យបានត្រឹមត្រូវ កុំឱ្យឡើងចុះតាមចិត្ត ដែលអាចបណ្ដាលឱ្យមានជំងឺតម្រងនោម ឬខូចតម្រងនោមទៀតផង។ ចំណែកឯអ្នកដែលកើត ជំងឺលើសសម្ពាធឈាម ក៏ដូចគ្នាចឹងដែលគឺត្រូវការពារ និងគ្រប់គ្រងសម្ពាធឈាមកុំឱ្យឡើង ត្រូវញុំាថ្នាំ និងចំណីឱ្យបានត្រឹមត្រូវ ជាទូទៅអ្នកដែលមានជំងឺលើសសម្ពាធឈាមគឺត្រូវតមប្រៃ ពីព្រោះវាងាយនឹងធ្វើឱ្យសម្ពាធឈាមងាយនឹងឡើងលឿន។

ជាងនេះទៅទៀត លោកគ្រូ ពេទ្យ ហួ ភារ៉ា ពន្យល់លម្អិតបន្ថែមទៀតថា ប្រជាពលរដ្ឋមានការប្រើប្រាស់ថ្នាំមិនទាន់ត្រឹមត្រូវ តាមក្បួនខ្នាតរបស់ពេទ្យនោះទេ នៅពេលដែលប្រជាពលរដ្ឋប្រើប្រាស់ថ្នាំលើកការកំណត់ វាងាយនឹងបណ្ដាលឱ្យកើតនៅជំងឺខូចតម្រងនោម ជាពិសេសចាស់ៗដែលចូលចិត្តប្រើប្រាស់ថ្នាំខ្មែរ ឬប្រភេទថ្នាំឬសឈើ ជាទន្លៀមទម្លាប់របស់ខ្មែរយើងតាំងពីបុរាណ ក៏ជាគ្រោះថ្នាក់សម្រាប់ជំងឺខូចតម្រងនោមផងដែរ នេះក៏ដោយសារនៅប្រទេសយើងនៅមិនទាន់មានកន្លែងពិនិត្យត្រឹមត្រូវនៅឡើយនោះទេ។

បន្ថែមពីលើនេះទៅទៀត លោកគ្រូពេទ្យ​ ហួ ភារ៉ា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ញុំាអាហារឱ្យបានត្រឹមត្រូវ និងគួរតែកាត់បន្ថយ ការញុំាស្រា បារី​ ប្រើប្រាស់ថ្នាំគ្មានច្បាប់ត្រឹមត្រូវ ដែលទាំងអស់នេះសុទ្ធតែជាមូលហេតុតូចៗរួមផ្សំគ្នាបណ្ដាលឱ្យកើតជំងឺខូចតម្រងនោម។ ដូច្នេះ​គួរការពារឱ្យបានទៀងទាត់ ពីព្រោះថាសុខភាពពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
317 នាក់
ខែនេះ :
1418 នាក់
3 ខែនេះ :
6074 នាក់
សរុប :
140150 នាក់