ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ការស្ទង់មតិនៅតែបង្ហាញថា «បៃដិន នឹងឈ្នះ» ប៉ុន្តែលោក ត្រាំ តបទៅវិញថា «វាជាការស្ទង់មតិក្លែងក្លាយ» ហើយលោកនឹងជាប់ឆ្នោត មួយអាណត្តិទៀត!
Tue,03 November 2020 (Time 12:48 PM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 13នាក់)

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ទាំងនៅក្នុងការស្ទង់មតិថ្នាក់ជាតិ និងរដ្ឋគោលៗ (Swing States) មួយចំនួនធំ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ នៅតែជឿថាការស្ទង់មតិនេះគឺ «ក្លែងក្លាយ» ហើយលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមការស្ទង់មតិថ្នាក់ជាតិថ្មីមួយទៀត ធ្វើឡើងដោយស្ថាប័ន រៀលក្លៀរផូលីធីកស៍ (RealClearPolitics) លោក បៃដិន នៅតែបន្តនាំមុខលោក ត្រាំ ៦.៨ពិន្ទុ ឬស្មើនឹង ៥០.៧ភាគរយ ទល់នឹង ៤៣.៩ភាគរយ ខណៈការស្ទង់មតិរបស់គេហទំព័រ ហ្វាយសឺតធីអេច (FiveThirtyEight.com) បានបង្ហាញថា បុរសវ័យ ៧៧ឆ្នាំរូបនេះនាំមុខលោក ត្រាំ ដែលមានអាយុ ៧៤ឆ្នាំ ដល់ទៅ ៨.៤ពិន្ទុឯណោះ។ ទោះជាយ៉ាងណា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក មិនមែនកំណត់រកអ្នកឈ្នះ ឬចាញ់ ដោយសំឡេងបោះឆ្នោតពីប្រជាជនអាមេរិកតែមួយមុខនោះទេ។

លោក ត្រាំ ផ្ទាល់ក៏បានអះអាងដែរថា ការស្ទង់មតិនេះគឺក្លែងក្លាយ ហើយលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត ស្របពេលលោក បៃដិន និយាយថា វាដល់ពេលហើយ ដែលត្រូវបញ្ចប់ភាពចលាចលនៃការដឹកនាំ ០៤ឆ្នាំមកនេះក្រោមរដ្ឋបាលលោក ត្រាំ។

គួរជម្រាបថា ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬលោក ចូ បៃដិន រកសំឡេងអ្នកបោះឆ្នោតតំណាង ២៧០រូប ក្នុងចំណោមអ្នកបោះឆ្នោតតំណាងសរុបទាំង ៥៣៨រូប។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ រដ្ឋចម្បងៗឬហៅថា Swing States ចំនួន០៨ ជាពិសេសគឺរដ្ឋផ្ល័ររីដា (Florida) និងរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ត្រូវបានគេជឿជាក់ថា នឹងក្លាយជាអ្នកកំណត់អ្នកឈ្នះចាញ់រវាងលោក ត្រាំ និងលោក បៃដិន៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
31 នាក់
សប្តាហ៍នេះ :
345 នាក់
ខែនេះ :
1448 នាក់
3 ខែនេះ :
6131 នាក់
សរុប :
140139 នាក់