ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ធ្វើបាតុកម្មតវ៉ាប្រឆាំង «លទ្ធផលបោះឆ្នោត» ដែលពួកគេចោទថាត្រូវគេលួចបន្លំ
Mon,09 November 2020 (Time 08:26 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 10នាក់)

(វ៉ាស៊ីនតោន)៖ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមក្នុងក្បួនដង្ហែរអបអរសាទរជ័យជម្នះរបស់ លោក ចូ បៃដិន នៅទូទាំងសហរដ្ឋអាមេរិក ខណៈក្រុមអ្នកគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាប្រមូលគ្នាធ្វើបាតុកម្មតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត ដែលពួកគេចោទថាមានការលួចបន្លំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania បានចោទប្រកាន់ត្រង់ៗថា គណបក្សប្រជាធិបតេយ្យ កំពុងព្យាយាមលួចសន្លឹក ឆ្នោត ហើយថាការបោះឆ្នោតនៅមិនទាន់បញ្ចប់ឡើយ ដោយលោក បៃដិន ប្រកាសពីជ័យជម្នះហាក់ដូចជាលឿនពេក។ ចំណែកឯ ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia ក្រុមអ្នកគាំទ្រលោក ត្រាំ ក៏បានជួបជុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតផងដែរ ជាមួយការស្រែកច្រៀងថា «ការបោះឆ្នោតមានការក្លែងបន្លំ បញ្ឈប់ការលួច សន្លឹកឆ្នោត»។

គួរជម្រាបថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នំាគ្នាប្រកាថាលោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោត ដោយទទួលបានអង្គបោះឆ្នោត២៩០ លោក ដូណាល់ ត្រាំ ដែលទទួលបានអង្គបោះឆ្នោតត្រឹមតែ២១៤ បានបដិសេធទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ជាមួយការសន្យាថាលោកនឹងបន្តតវ៉ាលទ្ធផលបោះឆ្នោតនេះ តាម ផ្លូវតុលាការជាបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
37 នាក់
សប្តាហ៍នេះ :
326 នាក់
ខែនេះ :
1427 នាក់
3 ខែនេះ :
6083 នាក់
សរុប :
140159 នាក់