ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ​អរគុណ​កម្ពុជា​ដែល​ឲ្យ​នាវា​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ចូល​ចត ..
Sat,15 February 2020 (Time 07:58 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 96នាក់)

លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទ្វីតទ័រ​ (Twitter) ប៉ុន្មាន​នាទី​មុន​នេះ ​ដោយ​កោត​សរសើរ​និង​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​អនុញ្ញត​ឲ្យ​នាវា​ Westerdam ​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា ​ហើយ​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​នោះ​ ចូល​ចត​នៅខេត្ត​ព្រះសីហនុ។​សារ​របស់​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា៖​ «សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាត​ ដែល​ទទួល​អនុញ្ញត​ឲ្យ​នាវា Westerdam​ ចូលចត​នៅ​កំពង់​ផែ​របស់​កម្ពុជា។ ​សហរដ្ឋ​អាមេរិក​នឹង​ចងចាំ​ពី​កាយ​វិការ​មនុស្សធម៌​នេះ‍»។លោក ​ត្រាំ​ បាន​បង្ហោះ​សារ​នេះ​ ក្រោយ​ពេល​ដែល​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា​ បាន​អនុញ្ញាត​នាវា​ដែល​មាន​ប្រទេស​ជាច្រើន​ភ័យខ្លាច​ឆ្លង​មេរោគ កូរ៉ូណា​ មិន​ឲ្យ​ចូលចត​ តែ​កម្ពុជា​បាន​អនុញ្ញត​ឲ្យ​ចូលចត​ កាល​ពីថ្ងៃ​សុក្រ​ ទី១៤ ​កុម្ភះ​ចំថ្ងៃ​បុណ្យ​ទិវា​នៃ​សេចក្តី​ស្រឡាញ់។លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​បញ្ជាក់​ថា ការ​ទទួល​នាវា​នេះគឺ​ជា​កាយវិការ​មនុស្ស​ធម៌​មួយ​របស់​កម្ពុជា។​ លោក​បាន​ផ្តល់​ផ្កា​ដល់​អ្នក​ដំណើរ​ នៅ​ពេល​លោក​ស្វាគមន៍​អ្នក​ដំណើរ​ដែល​ចុះ​ពី​លើ​នាវា ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។នាវា​កម្សាន្ត​ Westerdam ​ ​ដឹក​មនុស្ស​ជាង ​២០០០នាក់ ​ហើយ​ដែល​រដ្ឋាភិបាល​ចំនួន​បួន​បដិសេធ​មិន​ឲ្យ​ចូលចត​ដោយ​សារ​បារម្ភ​ថា ​អាច​មាន​មេរោគ​កូរ៉ូណា។អ្នក​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ទេសចរណ៍​នៅ​លើ​កប៉ាល់​នោះ​ មាន​ចំនួន​១៤៥៥នាក់​ និង​ក្រុម​ការងារ​កប៉ាល់​ចំនួន​ ៨០២​នាក់​ ដែល​មាន​៤១​ជាតិ​សាសន៍។ ​ក្នុងនោះ​មាន​ជន​ជាតិ​អាមេរិក​ផង​ដែរ។ក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​មាន​មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់ Westerdam ​ដែល​ត្រូវ​បានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម​ ត្រូវបាន​មន្ត្រីសុខាភិបាល​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ​ក្រសួង​បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
153 នាក់
សប្តាហ៍នេះ :
448 នាក់
ខែនេះ :
1700 នាក់
3 ខែនេះ :
4886 នាក់
សរុប :
133378 នាក់