ថ្ងៃទី១០ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៤៥នាទីអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងដឹកនាំកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាន កម្លាំងអន្តរាគមន៍រួមជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ -ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖១-ឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុ សអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅប ណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។*-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១,០៣៤,២០ក្រាម ទាំងសំបកសង័្សយជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE-ម្សៅពណ៌សសង័្សយជាសារធាតុញៀនប្រភេទកេតាមីនចំនួន ០១កូនថង់-សារធាតុរាវចំនួន០៣កូនដបសង្ស័យជាសារធាតុញៀន-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១-ទូរសព្ឌ័ដៃចំនួន០១គ្រឿង-កូនកាបូបសំរាប់ដាក់ប្រាក់ពណ៌ទឹកប៊ិចចំនួន០១-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល-ម៉ូូតូចំនួន០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។ក្រោយពេលសាកសួរស្រាវជ្រាវបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)
(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)
(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)
វីដែអូ
ចំនួនអ្នកទស្សនា