ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម.....
Sat,23 May 2020 (Time 07:19 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 193នាក់)

ការសិក្សាដែលទើបចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្រ្តដ៏ល្បី The Lancet បានបង្ហាញថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ប្រទេសចិន ជាបឋមត្រូវបានរកឃើញថា មានសុវត្ថិភាព និងអាចបង្កើតឲ្យមានអង់ទីករប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សបាន។ នេះបើតាមការចេញសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

ការរកឃើញខាងលើនេះគឺជាលទ្ធផលប្រកបដោយក្តីសង្ឃឹម ដើម្បីបន្តឆ្ពោះទៅរកការសម្រេចបានជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង COVID-19 ដែលមានប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពមួយរយភាគរយ។ កន្លងទៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ក៏បានប្រកាសពីដំណឹងល្អដែរគឺ លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ទទួលបានលទ្ធផល វិជ្ជមាន។

គួរជម្រាបថា បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តនៅតាមប្រទេសជុំវិញពិភពលោក កំពុងប្រឹងប្រែងជាខ្លាំងក្នុងការស្រាវជ្រាវនិងធ្វើតេស្ត វ៉ាក់សាំងសម្រាប់ប្រឆាំង COVID-19 ដែលបានសម្លាប់មនុស្សអស់ជាង៣៣ម៉ឺននាក់ហើយ នៅលើផែនដី៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
289 នាក់
ខែនេះ :
1472 នាក់
3 ខែនេះ :
6302 នាក់
សរុប :
138749 នាក់