ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ថៃប្រកាសបន្ធូរបន្ថយបំរាមគោចរ និងអនុញ្ញាតឲ្យអាជីវកម្មជាច្រើនទៀត បើកទ្វារឡើងវិញ ....
Fri,29 May 2020 (Time 05:22 PM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 50នាក់)

(បាងកក)៖ រដ្ឋាភិបាលថៃនាថ្ងៃសុក្រនេះបានប្រកាសថា ចាប់ពីដើមសប្តាហ៍ក្រោយទៅ រយៈពេលនៃបំរាមគោចរនឹងត្រូវកាត់បន្ថយថែមទៀត ហើយអាជីវកម្មមួយចំនួនទៀត ក៏នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញដែរ ប៉ុន្តែត្រូវអនុវត្តវិធានបង្ការការឆ្លង COVID-19 ជាប់ជានិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

លោក សុមសាក់ រូងស៊ីថា (Somsak Roongsita) អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ រោងភាពយន្តនឹងអាចបើកទ្វារឡើងវិញបាន ប៉ុន្តែមិនត្រូវមានមនុស្សលើសពី ២០០នាក់ក្នុងមួយពេលៗឡើយ ហើយចាំបាច់ត្រូវអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាពឲ្យបានតឹងរ៉ឹង។

ក្រៅពីនេះ សួនសត្វ ហាងកែសម្ផស្ស កន្លែងស៉្ពា និងកន្លែងម៉ាស្សាបែបប្រពៃណីថៃ ក៏នឹងអនុញ្ញាតឲ្យដំណើរការឡើងវិញដូចគ្នា ប៉ុន្តែត្រូវមានការសម្អាតសម្លាប់មេរោគជាញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាព។ តារាងបាល់ទាល់ បាល់ទះ និងបាល់បោះក៏នឹងបើកឡើងវិញដែរ ប៉ុន្តែសម្រាប់គោលដៅហ្វឹកហាត់ប៉ុណ្ណោះ ដោយអ្នកទស្សនាមានចំនួនកំណត់។ រីឯក្លឹបហាត់ប្រាណ ដែលនឹងទទួលការអនុញ្ញាតឲ្យធ្វើ អាជីវកម្មឡើងវិញដែរនោះ គឺត្រូវដាក់កំហិតលើចំនួនអ្នកចូលហាត់មួយពេលៗ។

ចំណែកបំរាមគោចរក៏នឹងត្រូវបន្ថយរយៈពេលថែមទៀតដែរ គឺមកនៅត្រឹមពីម៉ោង ១១៖០០នាទីយប់ដល់ម៉ោង ៣៖០០នាទីទាបភ្លឺ ហើយផ្សារទំនើបដែលត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញនាពេលកន្លងទៅក្នុងខែនេះ ក៏នឹងអាចធ្វើប្រតិបត្តិការបានយូរជាងមុនផងដែរ។

កន្លងមករដ្ឋាភិបាលថៃបាននិយាយថា ខ្លួនគ្រោងនឹងបើកទ្វារអាជីវកម្មឡើងវិញឲ្យបានទាំងអស់ នៅក្នុងខែមិថុនាខាងមុខនេះ។ បច្ចុប្បន្នចំនួនករណីឆ្លង COVID-19 ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃមាន ៣,០៧៦ករណីក្នុងនោះស្លាប់ ៥៧នាក់ និងជាសះស្បើយឡើងវិញ ២,៩៤៥នាក់ ។

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
153 នាក់
សប្តាហ៍នេះ :
456 នាក់
ខែនេះ :
1708 នាក់
3 ខែនេះ :
4894 នាក់
សរុប :
133386 នាក់