ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជា-ថៃ ជួបពិភាក្សានៅលើស្ពានមិត្តភាពប៉ោយប៉ែត ទប់ស្កាត់ក្រុមអាជីវករចង់តវ៉ា
Mon,01 June 2020 (Time 04:12 PM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 53នាក់)

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ បានជួបពិភាក្សាគ្នានៅស្ពានមិត្តភាពកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ដើម្បីស្វែងរក ដំណោះស្រាយមួយក្រោយក្រុមអាជីវករ ក្រុមម៉ូតូឌុប ក្រុមអ្នកបើកម៉ូតូកង់បី និងកម្មករអូសរទេះ ចង់លើកគ្នាតវ៉ាដើម្បីចង់ឆ្លងដែនចូលតាមព្រំដែនទៅប្រទេសថៃ ខណៈប្រទេសថៃបានប្រកាសបិទព្រំដែនបន្តដើម្បីទប់ស្កាត់កូវីដ១៩។

ភាគីកម្ពុជាដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក ប៊ុន ណាំអៀង មេបញ្ជាការរងអាវុធហត្ថខេត្ត និងឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងនគរបាលខេត្តទទួលការងារព្រំដែន និងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ ដោយឡែកភាគីថៃដឹកនាំដោយលោក វ៉រ៉ាផាន់ សិផាន់នុន អភិបាលខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើរូបទៀតផងដែរ។

ក្នុងកិច្ចជំនួបគ្នានោះលោក ង៉ោ ម៉េងជ្រួន បានចាត់ទុកថា ការជួបគ្នានេះក្នុងគោលបំណង សហការគ្នាធ្វើការទប់ស្កាត់ក្រុមអាជីវករ ម៉ូតូឌុប អ្នករត់កង់បី និងកម្មករអូសរទេះ ធ្វើការតវ៉ានោះទេ។

កាលពីចុងខែឧសភា ឆ្នាំ២០២០ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានចេញលិខិតបដិសេធ ដោយមិនអនុញ្ញាតឲ្យអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររោងក្លឿ ធ្វើបាតុកម្មទាមទារ បើកច្រកព្រំដែនប៉ោយប៉ែតនោះឡើយ ដោយមូលហេតុដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ការបដិសេធនេះបានធ្វើឡើងតបនឹងការស្នើសូមរបស់ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រទេស ដែលបានជូនដំណឹងពីការប៉ងប្រមូលផ្តុំអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ រួមទាំងកម្មករអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ប្រមាណ១៥០០នាក់ គ្រោងនឹងជួបជុំធ្វើបាតុកម្មនៅចំណុច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី០១-០៧ ខែមិថុនា ឆ្នាំ២០២០ ។

ការធ្វើបាតុកម្មនេះ ដើម្បីទាមទារឲ្យថៃបើកព្រំដែន ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចេញចូល និងទៅលក់ដូរនៅផ្សាររោងក្លឿ ជាប់ព្រំដែនប៉ោយប៉ែតឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
153 នាក់
សប្តាហ៍នេះ :
431 នាក់
ខែនេះ :
1683 នាក់
3 ខែនេះ :
4869 នាក់
សរុប :
133361 នាក់