ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(កំពុងឆ្នាំង)បែកធ្លាយបែកធ្លាយ!ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសម្ដែងនូវការមិនពេញចិត្តចំពោះទង្វើលោក សាំង គឹមសន មេឃុំឆ្នុកទ្រូ ដែលប្រព្រឹត្តអំពើរពុករលួយយ៉ាងខ្លាំង.....
Mon,15 June 2020 (Time 02:54 PM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 98នាក់)

ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសម្ដែងនូវការមិនពេញចិត្តចំពោះទង្វើលោក សាំង គឹមសន មេឃុំឆ្នុកទ្រូ ដែលមានគំនិតមិនល្អ។
ចាប់តាំងឆ្នាំ២០១៨រហូតមកដល់ឆ្នាំ២០២០នេះមានរយះពេល បីឆ្នាំមកហើយក្រោយពីប្រជាជនបន្លាស់ទី ពីលើផ្ទៃទឹកមករស់នៅលើដីគោក ប្រជាពលរដ្ឋឃុំឆ្នុកទ្រូ មួយចំនួន រស់ទាំងការឈឺចាប់ ។ ប្រជាពលរដ្ឋដែលរសនៅក្នុងឃុំឆ្នុកទ្រូ សូមស្នើរ ជួនស្ថាបន័ពាក់ពន្ធ័ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯក ឧត្តម ឨម យុិនទៀង ជាប្រធានអង្គភាពជួយ អង្កេត ករណីចែកដីជូនប្រជាពលរដ្ឋមករស់នៅលើគោកក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងមន្ត្រីមួយចំនួនពុករលួយពេញបន្ទុកជ្រកក្រោមការបំលាស់ទី ។ប្រជាពលរដ្ឋក្រីក្របានដីលំនៅតែ១០ម៉ែត្រ បើចង់ជីកស្រះខាងក្រោយផ្ទះពួកគាត់មិនងាយនោះទេ ?តែបើអ្នកមានបានដីធំហើយចង់ជីកស្រះងាយដូចបកចេកទុំអញ្ចឹង ជាពិសេសក្រុមគ្រួសារលោក មេឃុំជីកស្រះជិត១០ កន្លែង ធំៗណាស់គ្រាន់តែអាច់ដីជីកស្រះជិតលិចដើមត្នោតបាត់ទៅហើយ និងមានដីជាច្រើនកន្លែងទៀតថិតនៅក្នុង
អាថ៌កំបាំង។គួបញ្ជាក់ផងដែរថាកន្លងទៅថ្មីៗនេះប្រជាពលរដ្ឋ បានសម្ដែងនូវការមិនពេញចិត្តចំពោះទង្វើលោក សាំង គឹមសន មេឃុំឆ្នុកទ្រូ ដែលមានគំនិតមិនល្អ ដោយប្ដូរយកដីសាលាមត្តេយ្យ និងបឋមសិក្សាកំពង់ព្រះ ដែលមានទីតាំងនៅទីប្រជុំជន ទៅប្រគល់អោយអ្នកភូមិម្នាក់ឈ្មោះ គឹម សុវណ្ណារ៉ា ហៅ មាំង ដែលជាអ្នកមានប្រាក់ច្រើនប្រចាំភូមិ។ ហើយយកប្ដូរដីរបស់ជននោះដែលនៅតំបន់ដាច់ស្រយ៉ាល មកធ្វើសាលាមត្តេយ្យ និងបឋមសិក្សាកំពង់ព្រះ វិញ។

តាមប្រជាពលរដ្ឋបានអោយដឹងថា សាលាមត្តេយ្យ និងបឋមសិក្សាកំពង់ព្រះ មានទីតាំងលើទន្លេ ក្រោយមកនៅឆ្នាំ២០១៨ បានរើឡើងគោក ដោយ
សាងសងពីឈើ នៅលើផ្ទៃដីកណ្ដាលភូមិកំពង់ព្រះ ស្រាប់ថ្មីៗនេះ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានត្រូវរ៉ូវគ្នាជាមួយជំនួយការ ភូមិកំពង់ព្រះ
គឺ លោក ផែន ចាន់ធី និងលោកស្រី ផែន ចាន់ថា រៀបចំប្ដូរដី និងរើសាលាដែលនៅទីប្រជុំជនអោយទៅលោក គឹម សុរណ្ណារ៉ា ហៅ មាំង ហើយត្រៀមរើសាលាទៅដាក់នៅលើដីលោកគឹម សុរណ្ណារ៉ា ហៅ មាំង កន្លែងដាច់ស្រយ៉ាលវិញ។

ចំពោះការប្ដូរទីតាំងសាលានេះ បានធ្វើអោយអ្នកភូមិមិនពេញចិត្ត ព្រោះអ្នកភូមិយល់ថា ការរើសាលាពីទីប្រជុំជន ទៅដាក់កន្លែងស្ងាត់អាចបង្កការគ្រោះថ្នាក់ផ្សេងៗ ដល់សិស្សតូចៗ ជាពិសេសក្មេងស្រី ដូច្នេះទើបអ្នកភូមិសូមអោយអាជ្ញាធរស្រុក និងខេត្តជួយទប់ស្កាត់គម្រោងនេះជាបន្ទាន់។

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
153 នាក់
សប្តាហ៍នេះ :
428 នាក់
ខែនេះ :
1680 នាក់
3 ខែនេះ :
4866 នាក់
សរុប :
133358 នាក់