ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(វ៉ាស៊ីនតោន)សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មីទៀតហើយ ដោយរកឃើញអ្នកឆ្លង COVID-19 រហូតដល់ជាង​៦៥,០០០នាក់ក្នុង១ថ្ងៃ!
Fri,10 July 2020 (Time 10:06 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 108នាក់)

នៅក្នុងរបាយការណ៍ស្តីអំពី COVID-19 ប្រចាំថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបង្ហាញថា ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ សហរដ្ឋអមេរិកបានកត់ត្រាករណីអ្នកឆ្លងថ្មីៗ រហូតទៅដល់ ៦៥,៥៥១ករណី ដែលជាអត្រាអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកឡើយ បើគិតចាប់តាំងពីមានការផ្ទុះ និងរីករាលដាលជំងឺសកលមួយនេះ។ នេះបើតាមទិន្ធន័យរបស់សាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) ដកស្រង់ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

ការបំបែកកំណត់ត្រានេះ ត្រូវបានរកឃើញតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ ទើបតែបានបំបែកកំណត់ត្រាដូចគ្នានេះ កាលពីម្សិលមិញ។ ការផ្ទុះឡើងវិញនៃអត្រាអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិក ដែលគេហៅថា «រលកទី២» នៅពេលនេះត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកទ្វាររដ្ឋនានាឡើងវិញលឿនពេក និងជាពិសេសនោះគឺបាតុកម្មផ្ទុះស្ទើរទូទាំងប្រទេស ចាប់តាំងពីចុងខែឧសភា។

គួរបញ្ជាក់ថា គិតតាមតួលេខចុងក្រោយ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.២លានករណី ក្នុងនោះស្លាប់ជាង ១៣.៥ម៉ឺននាក់ និងជាសះស្បើយឡើងវិញជិត ១.៤លាននាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
112 នាក់
សប្តាហ៍នេះ :
373 នាក់
ខែនេះ :
3151 នាក់
3 ខែនេះ :
6221 នាក់
សរុប :
137269 នាក់