ថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ក្រសួងទេសចរណ៍ ប្រាប់អភិបាលរាជធានី-ខេត្ត អំពីការត្រៀមបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
Fri,12 November 2021 (Time 09:42 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 26នាក់)

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រាប់ដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់អំពីការត្រៀមបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមលិខិតរបស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន CNM News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ។

នៅក្នុងប្រកាសនេះដែរ ក្រសួងទេសចរណ៍បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖

* ដំណាក់កាលទី១៖ ការត្រៀមលក្ខណៈមុនការបើកដំណើរការឡើងវិញ

១៖ ត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិ សម្បទា និងការអនុវត្តរបស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាតឱ្យអាជីវកម្មណាមួយបើកដំណើរការ ដោយត្រូវជូនដំណឹងដល់ប្រតិបត្តិករជាមុន ដើម្បីឱ្យប្រតិបត្តិករដាក់ពាក្យស្នើសុំដំណើរការអាជីវកម្មខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។

២៖ ត្រូវបណ្តុះបណ្តាលឱ្យបានហ្មត់ចត់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។

* ដំណាក់កាលទី២៖ ក្រោយការសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

១៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំយន្តការដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឱ្យបានហ្មត់ចត់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ក្រោយពេលសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

២៖ ក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឱ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ខាងក្រោមនេះជាលិខិតប្រកាសរបស់ក្រសួងទេសចរណ៍

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
491 នាក់
ខែនេះ :
2567 នាក់
3 ខែនេះ :
7798 នាក់
សរុប :
169790 នាក់