ថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:មិនបានសម្រេចត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន!
Mon,15 November 2021 (Time 10:52 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 18នាក់)

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធ
ហត្ថក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវ:លើនារីម្នាក់មិនបានសម្រេច ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ៩និង៥០នាទី ព្រឹក ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១
ត្រង់ ចំណុច ភូមិអូររមៀត សង្កាត់ ឡាបានសៀក ក្រុង បាន លុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធីម ធី ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ធ្វេីចម្ការ រស់នៅ ភូមិចងរ៉ា ឃុំបាតាង ស្រុក លំផាត់ ខេត្តរតនគិរី
បានធ្វេីសកម្មភាព លួចបេីកគន្លឹះទ្វារផ្ទះ ជនរងគ្រោះ បម្រុងនិងចូលទៅលេង ប៉ុន្តែលុះចូលទៅដល់ក្នុងផ្ទះ មានសភាពស្ងាត់ ព្រោះជនរងគ្រោះ បានសម្រាកនៅក្នុងបន្ទប់គេងនិងប្អូនស្រីម្នាក់ទៀត គេងនៅក្នុងបន្ទប់រៀងខ្លួន ភ្លាមនោះ ដែរ ជនសង្ស័យក៏បានបេីកទ្វារបន្ទប់ជនរងគ្រោះ ក៏ឃេីញជនរងគ្រោះគេងតែម្នាក់ឯង ខ្លួនក៏បានដោះសម្លៀកបំពាក់ ឡេីងដេកលេីគ្រែជាមួយគ្នា ពេលនោះជនរងគ្រោះ បានឃេីញ ក៏ស្រែកឲ្យបងប្អូនជួយ បន្ទាប់មក ជនរងគ្រោះបានស្រវារកទូរសព្ទដៃខលមកសមត្ថកិច្ចតែម្តង។

រីឯ ជនរងគ្រោះ ឈ្មោះ ស.ឆ.អ អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ រស់នៅ ភូមិអូររមៀត សង្កាត់ ឡាបានសៀក ក្រុង បាន លុង ខេត្តរតនគិរី។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកសង់ ពណ៌ ខ្មៅ ពាក់ស្លាកលេខ1E- 5558។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកការិយាល័យ ជំនាញនៃកងរាជអាវុធហត្ថខេត្ត ដេីម្បី ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
489 នាក់
ខែនេះ :
2565 នាក់
3 ខែនេះ :
7796 នាក់
សរុប :
169788 នាក់