ថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់ហាងទាំងអស់យោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចតែមិនទាន់មានកាតវ៉ាក់សាំង ប៉ុន្តែថ្ងៃក្រោយត្រូវតែទាមទារកាតវ៉ាក់សាំងចាំឱ្យចូលហាង
Tue,02 November 2021 (Time 07:40 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 28នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យម្ចាស់ភោជនីយដ្ឋាន និងហាងទំនិញនានា មានការយោគយល់ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែនៅមិនទាន់ទទួលបានកាតចាក់វ៉ាក់សាំង ខណៈបច្ចុប្បន្ននេះហាងអាហារ និងហាងទំនិញនានា ចាប់ផ្តើមមានមនុស្សចូលពេញហាង។

តែជាមួយគ្នានេះសម្តេចបញ្ជាក់ថា នៅពេលខាងមុខម្ចាស់ហាងត្រូវតែទាមទារឱ្យអថិតិជន បង្ហាញកាតចាក់វ៉ាក់សាំងជាមុនសិន មុននឹងអនុញ្ញាតឱ្យចូលក្នុងហាង។ ហេតុនេះ ពលរដ្ឋខ្មែរទាំងអស់ដែល បានចាក់វ៉ាក់សាំងរួចរាល់ត្រូវតែយកកាតចាក់វ៉ាក់សាំងតាមខ្លួនជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ ដូចនេះធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ឥលូវបបួលគ្នាមើល អាឌីស្កូតែកឱ្យបើកឫអត់ KTV ឱ្យបើកឫអត់? បៀរហ្កាដិនឱ្យបើកឫអត់? បើកបានបើកទៅ ប៉ុន្តែអ្វីឱ្យត្រូវពិនិត្យឱ្យម្ចាស់ហាងទាំងអស់ សួររកកាតវ៉ាក់សាំង ប៉ុន្តែក្នុងរយៈពេលនេះកាតវ៉ាក់សាំងយើងធ្វើអត់ទាន់ ចឹងក៏ត្រូវមានការយោគយល់ ត្រូវមានការយោគយល់ដែរ ម្ចាស់ហាងលក់ទំនិញស្អីៗ ប៉ុន្តែដល់ប៉ុន្មានខែក្រោយ ហើយយើងកំណត់តែម្តង អត់មានកាតវ៉ាក់សាំង គឺយើងមិនឱ្យចូលទេ ចឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងគឺ បានសេចក្តីថា អ្នកឯងសូម្បីតែចូលស៊ី ក៏គេមិនឱ្យស៊ីផង ចឹងទៅណាត្រូវដាក់កាតវ៉ាក់សាំងទៅជាមួយ ហើយកាត់វ៉ាក់សាំងរបស់យើង មានតម្លៃទាំងកក្នុងប្រទេស និងទាំងក្រៅប្រទេស ធ្វើទាំងភាសាខ្មែរផង និងភាសាអង់គ្លេសផង»។

ជាមួយគ្នានេះដែរ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងបន្តចាក់ដូសទី៤ បើស្ថានភាពតម្រូវឱ្យចាក់ហើយកម្ពុជានឹងត្រៀមខ្លួន។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រេចបានមាន១០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំមាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម១២ឆ្នាំមាន១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
78 នាក់
ម្សិលមិញ :
60 នាក់
សប្តាហ៍នេះ :
488 នាក់
ខែនេះ :
2564 នាក់
3 ខែនេះ :
7795 នាក់
សរុប :
169787 នាក់