ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករចំនួន១៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់
Sat,06 November 2021 (Time 08:21 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 26នាក់)

(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចចម្រុះព្រំដែនកម្ពុជា បានបង្ក្រាបករណីលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករប្រុសស្រីចំនួន១៤នាក់។

ប្រតិបត្តិការបង្ក្រាបបទល្មើសលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចច្រកទ្វារព្រំដែនអូររំដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មេខ្យល់ដែលកម្លាំងចម្រុះឃាត់ខ្លួនបានមានឈ្មោះ រ៉េន សុគន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

បើតាមកម្លាំងព្រំដែនកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យជាមេខ្យល់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់។ ចំណែកឯប្រជាពលរដ្ឋរងគ្រោះ ត្រុវបានអប់រំណែនាំ និងតម្រូវឱ្យកិច្ចសន្យាបញ្ឈប់ ព្រមទាំងឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10 នាក់
ម្សិលមិញ :
81 នាក់
សប្តាហ៍នេះ :
464 នាក់
ខែនេះ :
2539 នាក់
3 ខែនេះ :
7733 នាក់
សរុប :
169800 នាក់