ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
សំណុំរឿងឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង សមត្ថកិច្ចបំបែកបានដោយជោគជ័យក្រោយចាប់បានជនដៃដល់
Tue,09 November 2021 (Time 08:58 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 30នាក់)

(ព្រៃវែង)៖ សំណុំរឿងឃាតកម្មសម្លាប់ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង កម្លាំងដែលដឹកនាំដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនដៃដល់បាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ករណីឃាតកម្មនេះបានកើតឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ហើយសាកសពត្រូវបានគេប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញ នៅក្នុងប្រលាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច។

ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន CNM News ឲ្យដឹងថា ជាលទ្ធផលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយអង្គការ CPU និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា មានភក់នៅក្នុងបំពង់ក និងក្នុងសួត, បាក់ឆ្អឹងជំនីខាងស្ដាំខ្លួនសាកសព។

ក្រោយមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញាម្នាក់ឈ្មោះ យ៉ែម សុផែន អាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកធ្វើការសាកសួរ និងបានសារភាពថា កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល ២២៖០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឲ្យទៅទិញ ទឹកកក ពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈរនៅមុខផ្ទះ។

ពេលនោះខ្លួនឈប់ម៉ូតូ និងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមឡើងជិះម៉ូតូ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះបានជិះឱបចង្កេះខ្លួន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែល តែត្រូវក្មេងស្រីនោះរើបំរាស់ ដោយខ្លាចបែកការខ្លួនក៏ច្រាន ក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ច្រមុជក្នុងទឹកអូរនោះរហូតដល់ដាច់ខ្យល់។

ក្រោយធ្វើសកម្មភាព សម្លាប់ក្មេងស្រីរួចហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
81 នាក់
សប្តាហ៍នេះ :
481 នាក់
ខែនេះ :
2556 នាក់
3 ខែនេះ :
7750 នាក់
សរុប :
169817 នាក់