ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
វៀតណាមនឹងបើកជើងហោះហើរអន្តរជាតិ ឡើងវិញនៅដើមឆ្នាំ២០២២ សម្រាប់ប្រទេសជាគោលដៅដូចជា កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ និងអាមេរិក
Sun,12 December 2021 (Time 09:00 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 39នាក់)

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឱ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យចាប់ផ្តើមឡើងវិញ នូវជើងហោះហើរពាណិជ្ជកម្ម ជាទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅទេសចរអន្តរជាតិនានា ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺ COVID-19 ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

បើតាមការជូនដំណឹងចុងក្រោយរបស់ការិយាល័យរដ្ឋាភិបាលវៀតណាម គោលដៅទេសចរទាំងនោះរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ កម្ពុជា និងសហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) បានគូសបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាលថា វិធានការនេះ គឺដើម្បីស្តារការដឹកជញ្ជូនអ្នកដំណើរអន្តរជាតិឡើងវិញ ក៏ដូចជាដើម្បីបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ ព្រមទាំងផ្តល់លទ្ធភាពឱ្យជនជាតិវៀតណាមនៅឯបរទេស អាចត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោក Pham Binh Minh បានបន្ថែមថា ខណៈដែលការបើកជើងហោះហើរអន្តរជាតិឡើងវិញ គឺជារឿងចាំបាច់ ការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព ក៏ត្រូវតែធានាឱ្យបានផងដែរ ដោយជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មអាកាសចរណ៍ធ្វើការយ៉ាងសកម្ម ដើម្បីសម្រេចបាននូវផែនការដែលបានអនុម័ត និងផ្តល់អនុសាសន៍សម្រាប់ការកែតម្រូវ ស្របតាមស្ថានភាពជាក់ស្តែង។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួន និងបិទជើងហោះហើរអន្តរជាតិទាំងអស់ជាលើកដំបូង កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីទប់ទល់នឹងជំងឺឆ្លងរាតត្បាត COVID-19 ដោយបានអនុញ្ញាតការចូលមកកាន់ប្រទេសនេះ សម្រាប់តែអ្នកធ្វើមាតុភូមិនិវត្តន៍វៀតណាម អ្នកជំនាញបរទេស និងកម្មករជំនាញកម្រិតខ្ពស់ ជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
159 នាក់
សប្តាហ៍នេះ :
742 នាក់
ខែនេះ :
3035 នាក់
3 ខែនេះ :
7846 នាក់
សរុប :
173838 នាក់