ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
បញ្ជូនមេខ្យល់២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីនាំពលករឆ្លងដែនទៅថៃខុសច្បាប់
Sat,18 December 2021 (Time 07:47 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 42នាក់)

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់ចំនួន២នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមច្បាប់ពីបទនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ រស់ ដារ៉ា មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹថា នៅយប់ថ្ងៃទី១៦ ខែធ្នូ លោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងយោធាវរសេនាតូចលេខ១ ចុះល្បាតនៅតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ពេលនោះក៏បានប្រទះឃើញមេខ្យល់២នាក់ និងពលករ៦នាក់ ក្នុងនោះមានក្មេងតូចៗ៣នាក់ផង បម្រុងលួចឆ្លងដែន ហើយកម្លាំងក៏បានឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំតែម្តង។

លោកវរសេនីយ៍ទោ រស់ ដា រ៉ា បានបញ្ជាក់ទៀតថា ពលករដែលចាញ់បោកមេខ្យល់នោះបាននិយាយថា ក្រុមខ្លួនមានគ្នា៣នាក់ ក្នុងនោះមានកូនក្មេងតូចៗ៣នាក់ ត្រូវបានមេខ្យល់នាំខ្លួនទៅប្រទេសថៃ ដើម្បីរកការងារ ធ្វើដោយក្នុង១នាក់ចំនួន ១,០០០បាត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពីបានធ្វើកំណត់ហេតុរួច ពលករទាំង៦នាក់ មានទាំងក្មេងផងនោះ ត្រូវបានបញ្ជូនឲ្យវិលត្រឡប់ទៅលំនៅឋានវិញ តាមប៉ុស្តិ៍ត្រួតប្រាសាទត្បែងច្រកអូរបីជាន់ ចំណែកមេខ្យល់ទាំង២នាក់ បានបញ្ជូនទៅតុលារដើម្បីចាត់ការបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
159 នាក់
សប្តាហ៍នេះ :
741 នាក់
ខែនេះ :
3034 នាក់
3 ខែនេះ :
7845 នាក់
សរុប :
173837 នាក់