ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
លទ្ធផលសិក្សាថ្មីនៅអាហ្វ្រិកខាងត្បូង៖ «Omicron ទំនងជាមិនខ្លាំងដូច Delta នោះឡើយ»
Thu,23 December 2021 (Time 09:07 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 566នាក់)

(ហ្សឺណែវ)៖ លទ្ធផលសិក្សាថ្មីមួយដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញនូវក្តីសង្ឃឹមបន្តិច ពាក់ព័ន្ធនឹងក្តីព្រួយបារម្ភអំពីភាពធ្ងន់់ធ្ងរ ដែលអាចបង្កឡើងដោយ វីរុស COVID-19 បំប្លែងថ្មី Omicron ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) នៅតែបន្តក្រើនរំលឹកថា វាហាក់ដូចជាលឿនពេកក្នុងការសន្មត់ អំពីឥទ្ធិពលពិតប្រាកដនៃវីរុសបំប្លែងថ្មីនេះ ខណៈវាកំពុងរាតត្បាតទូទាំងពិភពលោករួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

ខណៈការរឹតត្បិតនៅតាមបណ្តាប្រទេសអឺរ៉ុប និងអាស៊ី បាននិងកំពុងកើនឡើងនោះ ការសិក្សាអំពីឥទ្ធិពលពិតប្រាកដរបស់ Omicron ក៏នៅតែកំពុងបន្តផងដែរ។ ចាប់តាំងពីវាត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រុមអ្នកវិទ្យាសាស្ត្រទាំងមកពី WHO, អង់គ្លេស, អាមេរិក និងសូម្បីតែនៅអាហ្វ្រិកខាងត្បូងខ្លួនឯងផ្ទាល់ សុទ្ធតែបានអះអាងស្រដៀងៗគ្នាថា Omicron មានសមត្ថភាពចម្លងយ៉ាងឆាប់រហ័សជាង Delta ប៉ុន្តែវាទំនងជាមិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុស Delta នោះឡើយ។

ដោយឡែកការសិក្សាថ្មីចុងក្រោយ ធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវជំងឺជាតិ (NICD) នៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញលទ្ធផលឲ្យឃើញថា «អ្នកឆ្លងវីរុស Omicron ទំនងជាមិនមានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវចូលសម្រាកមន្ទីរពេទ្យ ដូចជាអ្នកដែលបានឆ្លងវីរុស Delta នោះឡើយ»។ ប្រទេសអាហ្វ្រិកខាងត្បូង ក៏បានប្រកាសផងដែរថា ខេត្ត ហ្កៅតេង (Gauteng) ដែលកន្លែងរកឃើញ ករណីវិជ្ជមានដំបូងនៃវីរុសបំប្លែងថ្មី Omicron នោះ ក៏ទំនងជាបានឈានដល់ចំណុចកំពូល នៃការឆ្លងរាតត្បាតរួចទៅហើយដែរ។

គួរបញ្ជាក់ថា លទ្ធផលនៃការសិក្សាខាងលើនេះ គឺមិនទាន់ត្រូវបានត្រួតពិនិត្យឡើងវិញ ដោយអាជ្ញាធរពាក់ព័ន្ធនៅអាហ្វ្រិកខាងត្បូងនៅឡើយទេ ប៉ុន្តែសាស្ត្រាចារ្យ ហ្សែល ខូហិន (Cheryl Cohen) នៃវិទ្យាស្ថាន NICD ដែលបានដឹកនាំការស្រាវជ្រាវអំពី Omicron ខាងលើនេះ បានសង្កត់ធ្ងន់ថា «នៅប្រទេសអាហ្វ្រិកខាងត្បូង មេរោគ Omicron នេះកំពុងតែបង្ហាញលក្ខណៈមិនសូវខ្លាំងនោះឡើយ។ វាគួរឲ្យចាប់អារម្មណ៍ ព្រោះទិន្នន័យដែលយើងទទួលបាន ពិតជាបង្ហាញភាពវិជ្ជមាន អំពីឥទ្ធិពលកម្រិតស្រាលរបស់ Omicron បើធៀបនឹងមេរោគបំប្លែងថ្មីឯទៀត»៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
41 នាក់
សប្តាហ៍នេះ :
232 នាក់
ខែនេះ :
1707 នាក់
3 ខែនេះ :
5170 នាក់
សរុប :
230846 នាក់