(ហាណូយ)៖ ប្រជាជនវៀតណាមប្រមាណជា ២លាននាក់នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងដ៏តឹងតែង ចាប់ផ្តើមពីថ្ងៃអង្គារ ទី១៦ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីខេត្តភាគខាងជើងរបស់ខ្លួន បានក្លាយជាចំណុចកណ្តាល នៃការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី១៥ ខែកម្ភៈ ឆ្នាំ២០២១។ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រជាជនរស់នៅក្នុងខេត្តហៃដុង(Hai Duong) ត្រូវបានគេបញ្ជាឲ្យស្នាក់នៅផ្ទះរយៈពេល ១៥ ថ្ងៃ ខណៈដែលប្រជាជាតិមួយនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងនិងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលមួយនេះ បានយ៉ាងជោគជ័យ។អ្នកនាំពាក្យក្រសួងសុខាភិបាលវៀតណាម លោក Suc Khoe Doi Song បាននិយាយ «ប្រជាជន (នៅខេត្តហៃដុង) ត្រូវបានគេតម្រូវឲ្យស្នាក់នៅក្នុងផ្ទះ មិនអនុញ្ញាតឲ្យចេញទៅក្រៅទេ លើកលែងតែនៅពេលចាំបាច់ប៉ុណ្ណោះ ដូចជាការទិញចំណីអាហារ ឬថ្នាំ ឬធ្វើការនៅក្នុងរោងចក្រឬក្រុមហ៊ុនណា ដែលគេមិនតម្រូវឲ្យបិទទ្វារប៉ុណ្ណោ»។ការប្រមូលផ្តុំមនុស្សច្រើនជាងពីរនាក់ នឹងត្រូវហាមឃាត់ ខណៈសាលារៀន បារ ភោជនីយដ្ឋាន និងសាលខារ៉ាអូខេ ដែលត្រូវបានបិទនៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ក៏នឹងនៅតែបន្តឲ្យបិទទ្វារដដែល។ នៅពេលដែលពួកគេចាំបាច់ត្រូវចេញពីផ្ទះដោយខានពុំបាន នឹងតម្រូវឲ្យរក្សាគម្លាតឲ្យបាន ២ម៉ែត្រពីអ្នកដទៃ។គួរបញ្ជាក់ថា ចាប់តាំងពីចុងខែមករាមក ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ នៃជំងឺ COVID-19 ចំនួន ៦៣៧ករណី ក្នុងនោះមាន ៤៦១នាក់នៅខេត្តហៃដុង។ រហូតមកទល់ពេល ករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម មានចំនួន ២,២២៩ករណី ក្នុងនោះស្លាប់ ៣៥នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)
(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)
(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)
វីដែអូ
ចំនួនអ្នកទស្សនា