ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
វៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៧៦នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
Wed,03 February 2021 (Time 08:07 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 143នាក់)

(ហាណូយ)៖ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីៗចំនួន ២៧៦នាក់បន្ថែមទៀត ដែលបានឆ្លងរីករាលដាលដល់ខេត្ត និងក្រុងចំនួន១០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ ឡុង (Nguyen Thanh Long) បានគូសបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា «ការធ្វើតេស្តបានបង្ហាញថា ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ២៧៦នាក់ខាងលើ មាន ១២នាក់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 ទម្រង់ថ្មី ដែលត្រូវបានគេរកឃើញដំបូងគេបង្អស់ នៅចក្រភពអង់គ្លេស។ ហេតុដូចនេះយើងចាំបាច់ត្រូវតែអនុវត្ត តាមវិធានការពាក់ម៉ាសទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ»។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រានូវចំនួនអ្នកឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេស ១,៨៥០នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៤៦០នាក់។ ឆ្លើយតបចំពោះការផ្ទុះរលកថ្មីនៃការឆ្លង COVID-19 ខាងលើនេះ រដ្ឋាភិបាលទីក្រុងហាណូយបានចេញបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុង បង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងធ្វើតេស្តភ្លាមៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
553 នាក់
ខែនេះ :
2525 នាក់
3 ខែនេះ :
9579 នាក់
សរុប :
159182 នាក់