ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខឡោមព័ទ្ធ ក្រុមបាតុករពេញមួយយប់ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន, សារព័ត៌មានចំនួន៥ទៀត ត្រូវដកអាជ្ញាប័ណ្ណ»
Tue,09 March 2021 (Time 09:13 AM)
ដោយ ៖ CNM (ចំនួនអ្នកអាន: 719នាក់)

(រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធ ក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ នៅក្នុងសង្កាត់មួយកន្លែងនៃទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករ ចាកចេញពីការឡោមព័ទ្ធ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

បាតុកររាប់ពាន់នាក់កាលពីថ្ងៃចន្ទដដែលនោះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ដោយបំពានបម្រាមគោចរ នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីបង្ហាញការគាំទ្រដល់ក្រុមយុវជន ដែលកំពុងត្រូវបានឡោមព័ទ្ធក្នុងសង្កាត់ សានឆង (Sanchaung)។ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងបាតុករក្នុងសង្កាត់ Sanchaung ហើយសាក្សីក៏បានលឺស្នូរគ្រាប់កាំភ្លើងដែរ។ មិនតែប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ាក៏បានបញ្ជាដកអាជ្ញាប័ណ្ណ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន ០៥ទៀតផង ក្នុងនោះរួមមាន មីហ្ស៊ីម៉ា (Mizzima), DVB, ឃីតធីត (Khit Thit Media), Myanmar Now និង 7Day News។

គួរបញ្ជាក់ថា បើតាមក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៦០នាក់ហើយបានស្លាប់នៅក្នុងបាតុកម្មតវ៉ា និងច្រើនជាង ១,៨០០នាក់ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារនោះមក៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
41 នាក់
សប្តាហ៍នេះ :
263 នាក់
ខែនេះ :
1738 នាក់
3 ខែនេះ :
5201 នាក់
សរុប :
230877 នាក់