ថ្ងៃអង្គារ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
-គាត់នៅផ្ទះមែនតែឆ្លៀត ប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនៅស្រុកថ្មគោល​ ខេត្តបាត់ដំបង
Fri,23 April 2021 (Time 08:55 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 22នាក់)

-នៅថ្ងៃទី២០ខែមេសាឆ្នាំ ២០២១ វេលាម៉ោង​១៦និង០០នាទីនៅ ភូមិស្ពាន ឃុំបន្សាយ​ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនគរបាលស្រុក​ថ្មគោល​ ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀតងបានចំនួន​០៧នាក់ស្រី០៦នាក់និងដកហូតបានសម្ភារៈតាងរួមមាន៖
-បៀតងចំនួន០២ហ៊ូ
-ឈើកាវបៀចំនួន០៩ដើម
-កន្ទេលក្រាលចំនួន០៤
សូមជម្រាបជូនថា​ ក្នុងពេលដែលមហាជនទូទៅ​កំពុង ចូលរួមបង្ការទប់ស្កាត់ករណីឆ្លងរាលដាលជម្ងឺកូវីដ១៩​នៅក្នុងសហគមន៍​ នៅមានមូលដ្ឋានខ្លះ​ ប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នា​ និងដោយ​មានទាំងការប្រព្រឹត្តល្បែងស៊ីសង​ទៀតផង​ ហេី​យករណីបែបនេះសមត្ថកិច្ច​នឹងចាត់វិធានការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
71 នាក់
សប្តាហ៍នេះ :
658 នាក់
ខែនេះ :
2355 នាក់
3 ខែនេះ :
6336 នាក់
សរុប :
150718 នាក់