ថ្ងៃអង្គារ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
លោក គឹម សន្តិភាព៖ បងប្អូនដែលកំពុងរស់នៅ «តំបន់ក្រហម» បើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ត្រូវពិន័យពី១លានរៀល ទៅ៥លានរៀល
Sat,24 April 2021 (Time 09:31 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 24នាក់)

(ភ្នំពេញ)៖ លោក គឹម សនិ្តភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែមេសានេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន CNM News ថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយប្រកាសអំពីការប្រមូលសំណាក របស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម»។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅ ក្នុងតំបន់ក្រហម។ ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ»។បើតាមលោក គឹម សន្តិភាព ការបង់ប្រាក់ពិន័យអន្តរការណ៍ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
71 នាក់
សប្តាហ៍នេះ :
665 នាក់
ខែនេះ :
2362 នាក់
3 ខែនេះ :
6343 នាក់
សរុប :
150725 នាក់