ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ឆ្លើយតបជាមួយ សម្តេចតេជោ ហ៊ុន សែន, ចិនប្រកាសបន្តផ្តល់ជំនួយបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា
Sat,22 May 2021 (Time 07:30 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 30នាក់)

(ភ្នំពេញ)៖ លោក ចាវ លីចៀន ( Zhao Lijian ) អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ប្រទេសចិនតែងតែផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា ហើយចិន បានផ្តល់ជំនួយ ហើយក៏នឹងបន្តផ្តល់បន្ថែមទៀតតាមអ្វីដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ការអះអាងរបស់ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើឡើងក្នុងសន្និសីទមួយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ដោយឆ្លើយតបទៅនឹង ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានចោទសួរឡើងក្នុងសន្និសីទអន្តរជាតិ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?»។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដោយចាត់ទុកថា សម្តេចគឺជារដ្ឋបុរសជើងចាស់ម្នាក់ក្នុងតំបន់ ហើយក៏ជាមិត្តចាស់របស់ប្រជាជនចិន ជាមួយនឹងការយល់ដឹងខាងនយោបាយយ៉ាងមុតស្រួច ព្រមទាំងមានចក្ខុវិស័យជាយុទ្ធសាស្ត្រដ៏វែងឆ្ងាយ ដោយសម្តេចតែងតែប្រកាន់គោលជំហរច្បាស់លាស់ និងត្រឹមត្រូវលើបញ្ហាសំខាន់ៗ។

លោក Zhao បានបន្ថែមថា «សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែបានចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍជាតិ និងការការពារសេចក្តីថ្លៃថ្នូរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីគាំទ្រប្រជាធិបតេយ្យូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងពិភពលោក»។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា «ប្រទេសចិនតែងតែផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ ប្រទេសយើងទាំងពីរប្តេជ្ញាឆ្ពោះទៅមុខ ឆ្ពោះទៅរកមិត្តភាពជាប្រពៃណី និងកសាងសហគមន៍មួយ នៃអនាគតរួមគ្នាសម្រាប់ចិននិងកម្ពុជា»។

លោកបន្តទៀតថា៖ «ដូចអ្វីដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អ៊ីចឹង ជំនួយរបស់ចិនមកកម្ពុជាគឺបានធ្វើឡើងស្មោះត្រង់ និងគ្មានលក្ខខណ្ឌ។ ប្រទេសចិនបានផ្តល់ជំនួយ ហើយក៏នឹងបន្តផ្តល់បន្ថែមទៀតតាមអ្វីដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដូច្នេះប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជាតែម្តងនឹងទទួលបានអត្ថប្រយោជន៍ជាក់ស្តែង ពីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងចិន-កម្ពុជានេះ»។

បន្ទាប់ពីផ្តល់ជំនួយ និងហិរញ្ញប្បទានសម្បទាន ជាមួយនឹងលំហូរវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ប្រទេសកម្ពុជា មហាយក្សចិន បានចូលរួមជួយយ៉ាងខ្លាំងក្លាដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការកើតឡើងនូវព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ភាគីចិន បានផ្តល់ជំនួយ និងលក់វ៉ាក់សាំងដល់ប្រទេសកម្ពុជា ប្រមាណជាង៤លានដូស ខណៈដែលប្រកាសបន្តជួយបន្ថែមទៀត។

ក្នុងសន្និសីទអន្តរជាតិ ស្តីពី «អនាគតរបស់អាស៊ី» នេះដែរ សម្តេចតេជោ បានលើកឡើងថា «សូម្បីតែវ៉ាក់សាំងដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋជាង២លាននាក់ បើគ្មានជំនួយពីចិន និងការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង ៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជាហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?»៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
659 នាក់
ខែនេះ :
3567 នាក់
3 ខែនេះ :
8006 នាក់
សរុប :
154356 នាក់