ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ខ្លាំងមែន ! មនុស្សមួយក្រុមកំពុងដើរធ្វើព្យុះភ្លៀង គំរាមអ្នកកត់ឆ្នោតយួនខុសច្បាប់ អោយលក់ឲ្យខ្លួន បើមិនចឹង នឹងអោយសមត្ថកិច្ចចាប់
Fri,18 June 2021 (Time 11:58 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 60នាក់)

ខេត្តត្បូងឃ្មុំ ៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំបានឲ្យដឹងថា បច្ចុប្បន្ននេះក្នុងខេត្តមានមនុស្សមួយក្រុមបានកំពុងដើរអុកឡុកបែបក្រុមសង្គមងងឹត គំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ ឲ្យកត់ហើយត្រូវលក់ឲ្យខ្លួនវិញ ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ក្រុមនេះមានចំនួន៤ទៅ៥នាក់ រថយន្ត៣គ្រឿង (ឡានហាំមើព៍ណលឿងអត់ស្លាកលេខ,ឡានព៍ណក្រហមអត់ស្លាកលេខ និងឡានតូយូតាព៍ណស ស្លាកលេខ ភ្នំពេញ។ ប្រភពព័ត៌មានមួយទៀតបានប្រាប់អោយដឹងថា ក្រុមឡានហាំមើលឿងនេះជាកូនចៅ ឧកញ៉ាម្នាក់ មកពីភ្នំពេញ។

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងដែថា ក្រុមនេះបានដើរគ្រប់ទីប្រជុំជនឃុំស្រុក ពិសេស ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកអូរាំងឪ និងក្រុងសួង ហើយក្រុមនេះបានអោយសមត្ថកិច្ចមូលដ្ឋានហៅអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ មកចរចារផងគំរាមផង ត្រូវតែលក់អោយខ្លួន ប្រសិនបើមិនព្រមកត់លក់ឲ្យពួកគេនោះទេ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការបង្រ្កាបទីតាំងនេះភ្លាម ។ដោយពួកគេអះអាងថា មានអាជ្ញាប័ណ្ណ ឆ្នោតជាតិ ប៉ុន្តែចរចារគំរាមឱ្យគេលក់ឆ្នោតយួនខុសច្បាប់ឱ្យខ្លួនទៅវិញ ខណៈដែលប្រទេសកម្ពុជាមិនដែលមានច្បាប់ អនុញ្ញាតិឱ្យមាន អាជ្ញាប័ណ្ណឆ្នោតយួនខុសច្បាប់ នោះទេ ។

តាមប្រភពច្បាស់ការក៏បានបញ្ជាក់អោយដឹងថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមកាងឆ្នោតខាងលើបានអោយមេបុស្តិ៍ម្នាក់ ហៅអ្នកកត់ឆ្នោតយួនខុសច្បាប់មួយចំនួន មកចរចារផងគំរាមផងថាត្រូវតែលក់អោយខ្លួនបើមិនធ្វើតាម គេនិងអោយសម្មត្ថកិច្ចចាប់ ដោយពួកគេថាស្គាល់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលនិងរាជអាវុធហត្ថខេត្ត ។ ហើយគេតែងធ្វើរបៀបនេះគ្រប់បុស្តិ៍និងតំបន់ ។

ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវធ្វើតាមបញ្ជាមនុស្សមួយក្រុមនេះមែន ហើយគ្មានវិជ្ជាជីវៈភារៈកិច្ចការងារ មេកើយ លើសាមីអង្គភាពសមត្ថកិច្ចខ្លួននោះនៅឯណា ?

ពាក់ព័ន្ធនិងករណីនេះលោកឧត្តមសេនីយ៍ទោ ម៉ុន ម៌ាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍អោយអ្នកព័ត៌មានដឹងថា អ្នកណាក៏ដោយអោយតែប្រព្រឹត្តខុសច្បាប់ ត្រូវតែអនុវត្តន៍ច្បាប់ទាំងអស់ គ្មានអ្នកខ្លាំងជាងអ្នកណា ក្រៅពីច្បាប់ទេ ច្បាប់អោយធ្វើអីធ្វើនិង ហើយតាមការពិតអាជ្ញាប័ណ្ណនិងគឺឆ្នោតឡូតូទេ របស់អ្នកឧកញ៉ា គិត ម៉េង បុិនវាបន្លំអីម៉េច យ៉ាងម៉េចមិនដឹងទេ បងអោយគេស្រាវជ្រាវហើយ ប្អូន អគុរណច្រើន ! ។

ចំណែកលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់ភ្ងាក់ងារយើងដឹងថា ជីវិតពូក្មួយដឹងហើយពូមិនដែលទៅប្រឡាក់ប្រឡូសពាក់ព័ន្ធអំពើខុសច្បាប់នេះទេ ហើយបើមានជនខុសច្បាប់ណាយកឈ្មោះពូមកអួតអាងគំរាមកាងអំពើខុសច្បាប់នេះក៏ដូចអំពើខុសច្បាប់ដ៏ទៃ សូមតេប្រាប់គាត់ភ្លាម ។

ឯតំណាងមនុស្សមួយក្រុមដែលកំពុងដើធ្វើសកម្មភាពបំពានច្បាប់ខាងលើនេះ ភ្នាក់ងារយើងសុំការពន្យល់តាមលេខទូរស័ព្ទ គេលើកទទួលហើយប្រាប់ថារវល់រួចបិតទៅវិញ ។ ប៉ុន្តែកន្លងទៅ នៅពេលដែលក្រុមនេះដើចរចារសំឡុតគំរាមអ្នកកត់ឆ្នោតយួនខុសច្បាប់ ឱ្យលក់ឱ្យខ្លួន គេតែងធានាថា សារព័ត៌មានផ្សាយអីផ្សាយទៅ មិនមានអ្នកបង្រ្កាបនោះទេ ។

ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមនេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ។ រីឯពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តត្បូងឃ្មុំនេះខ្លាំងណាស់ ៕,

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
555 នាក់
ខែនេះ :
2527 នាក់
3 ខែនេះ :
9581 នាក់
សរុប :
159184 នាក់