ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
—-ខេត្តកំពង់ឆ្នាំងលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំងប្រមូលលុយតាមរបៀបពុករលួយយ៉ាងរសើប
Fri,18 June 2021 (Time 03:19 PM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 73នាក់)

ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា អ្នករកស៊ីដឹកជញ្ជូនទំនិញប្រភេទផ្លែឈើនិងទំនិញផ្សេងៗពីច្រកព្រំដែនកម្ពុជា ថៃ ត្រូវបានលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង គាបយកលុយតាមអំពើចិត្ត។ ប្រភពស្និទ្ធនឹងលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ក៏ជាប្រភពចំណូលរបស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង​ និងមន្រ្តីគយក្នុងខេត្តកំពង់ឆ្នាំង ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង បានឲ្យបញ្ជាក់ទៀតថា លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង កំពុងយកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តរតនគិរី មកអនុវត្តន៍ក្នុងខេត្តកំពង់ឆ្នាំង យ៉ាងត្រជាក់ចិត្ត។
ប្រភពនោះបន្តទៀតថា ការដែលលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយគឺដោយសារមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងទានព្រោះលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ល្បីខាងពុករលួយពេញបន្ទុកតាំងពីនៅធ្វើជាមេគយខេត្តរតនគិរី។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនកម្ពុជា ថៃ នៃខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែន ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង នោះដែរ។ ចំណែកឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ចូលទៅរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏ធំរបស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង​ និងបក្ខពួក។

ជាក់ស្តែងចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង រហូតមកដល់ពេលនេះលោក ជួប ចំរើន មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ណាម្តងឡើយ។ (នៅមានត)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
541 នាក់
ខែនេះ :
2513 នាក់
3 ខែនេះ :
9567 នាក់
សរុប :
159170 នាក់