ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
-ប្តីប្រមឹកខឹងប្រពន្ធមិនដាំបាយឱ្យហូប ប្រេីដំបងឫស្សីវាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវឃាត់ខ្លួនអនុវត្តតាមច្បាប់៖
Thu,24 June 2021 (Time 07:59 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 44នាក់)

-នៅថ្ងៃទី២៣​ខែ​ មិថុនា​ ឆ្នាំ​២០២១វេលាម៉ោង១​០​និង៣០នាទីព្រឹក នៅចំណុចក្រុមទី១៦ ភូមិទួល​ព្រុំ​២ ឃុំក​កោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
អនុវត្តតាម​យោបល់ដឹកនាំរបស់លោ​ក​ ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសា​ន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ឯក​ ស​ គឹមឡុង​អធិការនគរបាលស្រុក​មោងឬស្សី​បា​ន​ដឹកនាំធ្វេីការឃាត់ខ្លួន​ បុរសចំណាស់ម្នាក់ឈ្មោះ​ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំ​ណុចកើតហេតុខាងលើ​ក្នុងករណី​ហិង្សាដោយចេតនា(ប្រេីដំបងឫស្សីវាយប្រពន្ធ)ឈ្មោះក្រិះ នាង អាយុ៤៨ឆ្នាំ (រស់នៅជាមួយគ្នា) បណ្ដាលឱ្យរងរបួសដើមដៃខាងធ្វេង០១កន្លែង(បាក់) និងរបួសឆ្អឹងជំនឺផ្នែកខាងក្រោយ០១កន្លែងហើមជាំ​(របួសធ្ងន់)មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី​ ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា​ នៅវេលាកេីតហេតុខាងលេី​ បុរសជាប្តីវ័យចំណាស់រូបនេះបានប្រេីដំបងឫស្សី​ វាយសំពងទៅទីលេីប្រពន្ធរបស់ខ្លួនយ៉ាងដំណំ​ បង្កឱ្យមានការភ្ញាក់ផ្អេីល​ ហេីយបន្ទាប់ពីកេីតភ្លាមសមត្ថកិច្ចនគរបាលបានចុះអន្តរា​គមន៍ឃាត់ខ្លួនជនសង័្សយជាប្តីតែម្តង​ និងដកហូតបានដំបងឫស្សីមួយដេីម​ ​រីឯប្រពន្ធដែលទទួលរងរបួសបាន​នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុដែលនាំទៅដល់ការប្រេីហិង្សាវាយទៅលេីប្រពន្ធរបស់ខ្លួនបែបនេះគឺដោយ​សារបុរសជាប្តីផឹកស្រាស្រវឹងនិងខឹងប្រពន្ធមិនបានដាំបាយឱ្យប្តីហូបនៅព្រឹកនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនអនុវត្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
533 នាក់
ខែនេះ :
2505 នាក់
3 ខែនេះ :
9559 នាក់
សរុប :
159162 នាក់