ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទប់ស្កាត់ កុំឱ្យមេរោគ «ដែលតា» ពីប្រទេសថៃ ចូលក្នុងសហគមន៍
Sat,10 July 2021 (Time 07:55 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 19នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរតាមព្រំដែនជាប់ជាមួយប្រទេសថៃ ប្រឹងប្រែងទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យមេរោគកូវីដ១៩ បំប្លែងថ្មី «ដែលតា» ឆ្លងចូលទៅក្នុងសហគមន៍។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាបែបនេះក្នុងពេលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការព្រួយបារម្ភដែលបច្ចុប្បន្នពលករត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ខ្ទង់រយនាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ដើម្បីទប់ស្កាត់ការឆ្លងជំងឺពីពលករមកពីប្រទេសថៃចូលទៅក្នុងសហគមន៍នោះ សម្តេចតេជោ បានណែនាំឱ្យធ្វើចត្តាឡីស័កគ្រប់ពលករចូលមកពីប្រទេសថៃ នៅតាមព្រំដែនផ្ទាល់តែម្តង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងដូច្នេះ «ត្រូវពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យបានម៉ត់ចត់រុករកទប់ស្កាត់នូវវីរុស ធ្វើម៉េចទប់ស្កាត់ពេលនេះកុំឱ្យមេរោគ [ដែលតា] ចូលក្នុងសហគមន៍។ [អាល់ហ្វា] វាបានចូលមកហើយ ដែលកំពុងឆ្លងរាល់ថ្ងៃ ប៉ុន្តែបើ [ដែលតា] ចូលក្នុងសហគមន៍ទៀតមហន្តរាយពិតជាកើតនៅក្នុងប្រទេសរបស់យើង»។

សម្តេចតេជោ បន្តថា «លើកនេះខុសពីលើកមុន។ ពលករមកពីថៃលើកមុន ១ពាន់នាក់ កូវីដមានត្រឹមតែ ២០នាក់ ទៅ ៣០នាក់។ ប៉ុន្តែឥឡូវមក ៣០០នាក់ កូវីដឡើងជាង ១០០នាក់។ ៥០០នាក់ ឡើងជិត ២០០នាក់។ ហើយប្រមូលផ្តុំទៅលើខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ»។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ពីប្រទេសថៃ តាមរយៈពលករនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការធ្វើតេស្តរហ័សនៅតាមច្រកព្រំដែន ហើយតម្រូវឱ្យពួកគេធ្វើចត្តាឡីស័កគម្រប់ ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យទៅតាមគោលដៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
100 នាក់
សប្តាហ៍នេះ :
542 នាក់
ខែនេះ :
2514 នាក់
3 ខែនេះ :
9568 នាក់
សរុប :
159171 នាក់