ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
មន្ត្រីនគរបាលម្នាក់ ត្រូវគេប្តឹងទៅតុលាការក្រោយស៊ីដាច់លុយ១៥០០០ដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ
Wed,08 September 2021 (Time 03:10 PM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 16នាក់)

(ភ្នំពេញ)៖ មន្ត្រីនគរបាលម្នាក់ដែលបានអះអាងថា បម្រើការងារនៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានជនរងគ្រោះប្តឹងទៅកាន់ស្ថាប័នតុលាការ ក្រោយពីបានបោកលុយចំនួន១៥០០០ដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែមិនបានសម្រេច។

យោងតាមពាក្យបណ្តឹងឈ្មោះ ឈៀង សំរុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលបណ្តាញព័ត៌មាន CNM News ទទួលបាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា គាត់បានប្តឹងទៅកាន់តុលាការ កាលពីថ្ងៃទី២០ ខែសីហា ដោយចោទប្រកាន់ឈ្មោះ គ្រី រ៉ាឌី មានទីលំនៅភូមិទ្រា១ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

ជនរងគ្រោះបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីខ្លួនចំនួន១៥០០០ដុល្លារ ដើម្បីយកទៅរត់ការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់ពីជន រងគ្រោះហើយ បុគ្គលរូបនេះមិនបានរត់ការឱ្យជនរងគ្រោះដូចការធានាអះអាងនោះឡើយ ធ្វើឱ្យខ្លួនបាត់បង់ទំនុកចិត្ត និងសុំទារប្រាក់ត្រឡប់មកវិញ។

លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឈ្មោះ គ្រី រ៉ាឌី បានចេញមូលប្បទានប័ត្រ (សែក) មួយសន្លឹកមានទឹកប្រាក់ចំនួន១៥០០០ដុល្លារឲ្យមកវិញ ប៉ុន្តែពេលជនរងគ្រោះយកសែកនេះទៅបើកនៅធនាគារ ស្រាប់តែតែគ្មានទឹកប្រាក់ (សែកស្អុយ)។

ជនរងគ្រោះបានបន្តថា ក្រោយមកជនរងគ្រោះ បានទាក់ទងទៅបុគ្គលរូបនេះ ដើម្បីទាមទារប្រាក់ និងបានធ្វើលិខិតជូនដំណឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ម្តងទៀត ទៅឈ្មោះ គ្រី រ៉ាឌី ប៉ុន្តែជននោះមិនបានសងប្រាក់ ទៅជនរងគ្រោះវិញនោះទេ បែរជារត់គេចខ្លួនរហូតមកដល់បច្ចុប្បន្ន។ ជនរងគ្រោះខាងលើ បានទទូចស្នើសុំតុលាការជួយរកយុត្តិធម៌ និងចាត់ការតាមផ្លូវច្បាប់ចំពោះជនឆបោកខាងលើនេះឲ្យខាងតែបាន។

យ៉ាងណាក៏ដោយនៅថ្ងៃនេះ អង្គភាពព័ត៌មាន CNM News មិនទាន់អាចស្វែងរកការបកស្រាយពីបុគ្គលឈ្មោះ គ្រី រ៉ាឌី បាននោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
102 នាក់
សប្តាហ៍នេះ :
677 នាក់
ខែនេះ :
2992 នាក់
3 ខែនេះ :
8613 នាក់
សរុប :
163341 នាក់