ថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ជញ្ជីង ថ្លឹង រថយន្ត នៅ ចំណុច ថ្នល់ទទឹង ឃុំ ជប់ ស្រុក ត្បូងឃ្មុំ ក្លាយជា ជញ្ជីង ថ្លឹង លុយ របស់ មន្ត្រី ពុករលួយ
Fri,14 October 2022 (Time 05:28 PM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 70នាក់)

តាម ប្រភពពី ក្រុម ឈ្មួញ និង ក្រុមអាជីវករ ដែល រកស៊ី ដឹកជញ្ជូន ទំនិញ និង ដឹកជញ្ជូន កសិផល ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត នៅ ចំណុច ថ្នល់ទទឹង ផ្លូវជាតិ លេខ ៧ ភូមិ ស្លាបក្ដោង ឃុំ ជប់ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ បាន ឲ្យ ដឹងថា ក្រុមមន្ត្រី ប្រចាំ ទីតាំង ស្ថានីយ៍ ជញ្ជីង រថយន្ត នេះ កំពុង ប្រមូល លុយ តាមរបៀប ពុករលួយ ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។ ដូច្នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន គួរ ចាត់វិធានការ ទៅលើ អំពើពុករលួយ របស់ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត នៅ ចំណុច ថ្នល់ទទឹង ផ្លូវជាតិ លេខ ៧ ភូមិ ស្លាបក្ដោង ឃុំ ជប់ ជាបន្ទាន់ ដើម្បី កុំ ឲ្យ ពួកគេ ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។ ប្រភពពី មន្ត្រីរាជការ នៅក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ត្បូងឃ្មុំ បាន ឲ្យ ដឹងថា ការដែល ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង ហ៊ាន ប្រព្រឹត្ត អំពើពុករលួយ តាមរបៀប ជិះសេះ លែងដៃ គឺមាន ការឃុបឃិត បើកដៃ ពី សំណាក់ ប្រធាន មន្ទីរ សាធារណការ ខេត្ត ត្បូងឃ្មុំ ផងដែរ ។ តាម ការអះអាង របស់ ក្រុម ឈ្មួញ និង ក្រុមអាជីវករ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ផ្លូវជាតិ លេខ ៧ ចំណុច ថ្នល់ទទឹង បាន ឲ្យ ដឹងថា ទោះបី ពួកគេ ដឹកទំនិញ លើស ទម្ងន់ ឬ មិន លើស ទម្ងន់ ក៏ត្រូវ បង់លុយ តាម ការកំណត់ របស់ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ចំណុច ថ្នល់ទទឹង នោះ ដោយ មិនអាច តវ៉ា បានដែរ ។ ប្រភព បាន ឲ្យ ដឹង ទៀតថា ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង ភូមិ ស្លាបក្ដោង ឃុំ ជប់ ស្រុក ត្បូងឃ្មុំ កំពុង ប្រព្រឹត្ត អំពើពុករលួយ យ៉ាង ក្រអឺតក្រទម ព្រោះ ពួកគេ មិន ខ្វល់ ពី រឿង រថយន្ត ធំៗ ផ្ទុកទំនិញ លើស ទម្ងន់ ធ្វើ ឲ្យ ខូច ផ្លូវ ឬ ខូច ស្ពាន នោះទេ គឺ ពួកគេ កំពុង សប្បាយ ប្រមូល លុយ តាមរបៀប ពុករលួយ យកទៅ ចែកគ្នា ធ្វើ មាន ធ្វើបាន យ៉ាង ងងើល ។ បញ្ហា នេះ គឺជា រឿង ដែល លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ ដែល ធ្លាប់ ប្ដេជ្ញា លុបបំបាត់ អំពើពុករលួយ តាម ដងផ្លូវ គួរ បើក ការស៊ើបអង្កេត ជាបន្ទាន់ ដើម្បី កុំ ឲ្យ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង ខេត្ត ត្បូងឃ្មុំ ប្រព្រឹត្ត អំពើពុករលួយ យ៉ាង កំរោល តទៅទៀត ។ ប្រភពពី មន្ត្រី ក្នុង មន្ទីរ សាធារណការ ខេត្ត ត្បូងឃ្មុំ បាន ឲ្យ ដឹង ទៀតថា ក្នុង មួយ យប់ៗ មាន ឈ្មួញ ដឹកជញ្ជូន ទំនិញ តាម រថយន្ត ធំៗ ពី ស្រុក យួន ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង រាប់រយ គ្រឿង ហើយ ក៏មាន ឈ្មួញ ដឹកជញ្ជូន កសិផល ដូចជា ដំឡូង មី ស្រូវ និង កៅស៊ូ ចេញទៅ ស្រុក យួន ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង រាប់រយ គ្រឿង ផងដែរ ។ ដូច្នេះ ចាប់ពី ម៉ោង ៩ យប់ ដល់ ម៉ោង ៤ ទៀបភ្លឺ គឺ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង ប្រមូល លុយ បាន មិនតិច ឡើយ យកទៅ ចែកគ្នា ធ្វើ មាន ធ្វើបាន យ៉ាង ក្រអឺតក្រទម បំផុត ។ ប្រភព បាន ឲ្យ ដឹង ទៀតថា សម្រាប់ រថយន្ត ធំៗ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង ត្រូវ បង់លុយ ១០ ម៉ឺន រៀល ១៥ ម៉ឺន រៀល ២០ ម៉ឺន រៀល ឬ ច្រើនជាង នេះហើយ ៩០ ភាគរយ នៃ រថយន្ត ធំៗ ដឹកជញ្ជូន ទំនិញ ត្រូវ បង់លុយ តាម ការកំណត់ មិនអាច គេចវេះ បានឡើយ ។ ហេតុនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន មិនគួរ បណ្ដោយ ឲ្យ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ថ្នល់ទទឹង ធ្វើ អ្វីៗ តាម អំពើ ចិត្ត ទៀត ទេ ព្រោះ អំពើពុករលួយ របស់ ពួកគេ កំពុង ត្រូវបាន ក្រុម ឈ្មួញ និង អាជីវករ លាតត្រដាង ជា បន្តបន្ទាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
127 នាក់
សប្តាហ៍នេះ :
597 នាក់
ខែនេះ :
1966 នាក់
3 ខែនេះ :
9274 នាក់
សរុប :
210715 នាក់