ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
អ្នករាយការណ៍ព័ត៌មាន៖ លោក មីន អោងឡាំង ស្នើសុំ សម្តេចតេជោ ហ៊ុន សែន រាប់អានគ្នាជា «បងប្អូនធម៌»
Mon,10 January 2022 (Time 09:13 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 16នាក់)

លោក អនឃួន សំអូន ជាអ្នកថត និងរាយការណ៍ព័ត៌មានកម្មវិធីសម្តេចតេជោនាយករដ្ឋមន្រ្តី បានទម្លាយរឿងក្រៅឆាកមួយ ដែលអ្នកសារព័ត៌មាននានា មិនបានដឹង ដោយលោកបញ្ជាក់ថា នៅមុនឡើងយន្តហោះត្រឡប់មកកម្ពុជាវិញ លោក មីន អោងឡាំង មេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន រាប់អានគ្នាជា «បងប្អូនធម៌»។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោកបានរៀបរាប់ដោយមានខ្លឹមសារទាំងស្រុងដូច្នេះថា៖

«បញ្ចប់បេសកកម្មការងារក្រៅប្រទេសលើកដំបូង ដើមឆ្នាំ២០២២ (៧-៨មករា) ធ្វើដំណើរថត និងរាយការណ៍ព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចការងារ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់រដ្ឋធានីណៃពិដោរ សាធារណរដ្ឋមីយ៉ាន់ម៉ា។ ខ្ញុំសូមបង្ហើបរឿងពិតមួយ ដែលរូបខ្ញុំស្តាប់លឺផ្ទាល់នឹងត្រចៀករបស់ខ្ញុំ ខ្ញុំមិនបំភ្លើសបំភ្លៃក្នុងនាមជាអ្នកសារព័ត៌មានមួយរូប។

នៅក្នុងបេសកកម្មទៅកាន់រដ្ឋធានីណៃពិដោរលើកនេះ ព្រោះធ្លាប់បានបំពេញការតាមសម្តេចទៅកាន់រដ្ឋធានីណៃពិដោរ មិនតិចជាង៥លើករួចមកហើយ ជាមួយសម្តេចតេជោ ចាប់តាំងរដ្ឋធានីនោះ កសាងឡើងដោយ នាយឧត្តមសេនីយ៍ ថាន់ស្វេ ប៉ុន្តែបេសកកម្មលើកនេះ រូបខ្ញុំពិតជារំភើបរីករាយដោយបានស្តាប់លឺនឹងត្រចៀក នៅពេលដែលនាយឧត្តមសេនីយ៍ មីន អោងឡាំង មានប្រសាសន៍ជំរាបជូនសម្តេចពេលជូនដំណើរសម្តេចឡើងរថយន្តក្រោយទទួលភោជនីយ៍ហារពេលរាត្រី ថ្ងៃទី៧មករា ថា រូបខ្ញុំ (មីន អោងឡាំង) សូមគោរពរាប់អានសម្តេចជាបងប្អូននឹងគ្នា ចាប់ពីពេលនេះតទៅ បើសម្តេចមានកម្មវិធីរៀបមង្គលការកូន ឬចៅ សូមសម្តេចអញ្ជើញប្អូនផង ប្អូននឹងទៅចូលរួម។

នៅអាស៊ានសម្តេចមានបងប្អូនប្រុសបួននាក់ហើយមកដល់ពេលនេះ (ព្រះចៅស៊ុលតង់-សម្តេចតេជោ-ថាក់ស៊ីន-មីន អោងឡាំង) មិត្តល្អរបស់សម្តេចនឹងផ្តល់ផលប្រយោជន៍សំរាប់ប្រទេស និងប្រជាជនទាំងអស់ ដែលរស់នៅលើលោកយើងនេះ។ មីយ៉ាន់ម៉ា នឹងទទួលបានសុខសន្តិភាពយ៉ាងពេញលេញ នៅពេលបុរសសង្ហារដើរបញ្រាស់ទិស បោះជំហានចូលផ្សៈផ្សាររកដំណោះស្រាយសន្តិភាព។

ជយោ ! សម្តេចតេជោ ហ៊ុន សែន និម្មិតរូបនៃក្តីមេត្តា ករុណា សណ្តោសប្រណី សន្តិភាព សំរាប់មនុស្សជាតិទាំងអស់។ សូមអរគុណប្អូន គិត សេរី ដែលបានតាមប្រមាញ់រូបផ្តល់ឲ្យខ្ញុំ ពេលចុះពីលើយន្តហោះកាលពីព្រឹកមិញ»៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
159 នាក់
សប្តាហ៍នេះ :
738 នាក់
ខែនេះ :
3031 នាក់
3 ខែនេះ :
7842 នាក់
សរុប :
173834 នាក់