(សៀមរាប)ផ្ទះសំណង់រឹងយ៉ាងធំធ្វើជាប់និងផ្លូវក្នុងភូមិភ្នំក្រោមសង្កាត់ចុងឃ្នាសក្រុងសៀមរាបខេត្តសៀមរាបមិនទាន់មានច្បាប់អនុញ្ញាតតើអញ្ញាធរ័អនុញ្ញាតរឺយ៉ាងណាបានជាគ្មានការអន្តរាគមន៍ណាមួយ.
សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិភ្នំក្រោមសង្កាត់ចុងឃ្នាសក្រុងសៀមរាបខេត្តសៀមរាបបានកើតមានជាហូរហែរ ដោយគ្មានការហាមឃាត់ជាក់ស្តែងមានការសាងសង់នូវផ្ទះសំណង់រឹងយ៉ាងធំធ្វើជាប់និងផ្លូវក្នុងភូមិភ្នំក្រោមសង្កាត់ចុងឃ្នាសក្រុងសៀមរាបមិនទាន់មានច្បាប់ដោយគ្មានការហាមឃាត់ទាល់តែសោះពីសំណាក់អញ្ញាធរ័ ។បញ្ជាក់ដែលសំណង់ផ្ទះសាងសង់ក្នុងភូមិភ្នំក្រោមសង្កាត់ចុងឃ្នាសក្រុងសៀមរាបខេត្តសៀមរាបនេះសាងសង់ជាច្រើនខែមកហើយដោយមានទាំងផ្ទះទាំងរបងរឹងមាំប្រជាពលរដ្ឋបានដាក់ការសង្ស័យថាតើអញ្ញាធរ័លោកមិនបានដឹងរឺក៏ត្រូវថ្នាំសណ្តំបានជាដេកលក់ដោយមិនដឹងថាមានការសាងសង់ផ្ទះក្នុងភូមិភ្នំក្រោមសង្កាត់ចុងឃ្នាសក្រុងសៀមរាបខេត្តសៀមរាបដោយមិនទាន់មានច្បាប់អនុញ្ញាតយ៉ាងធំទាំងបំពានប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសូមស្នើរដល់ឯកឧត្តមទាសីហាអភិបាលខេត្តសៀមរាបព្រមទាំងអញ្ញាធរ័ចៅសង្កាត់មេត្តាមានចំណាត់ការលើការសាងសង់នៅសំណង់ផ្ទះដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវដែលជាគំរូមិនល្អដល់ប្រជាពលរដ្ឋដទៃៗទៀតដែលមានមូលដ្ឋានក្បែរនោះយកមកអនុវត្តន៍តាម ។�សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កាសាងសង់ផ្ទះក្នុងភូមិភ្នំក្រោមសង្កាត់ចុងឃ្នាសក្រុងសៀមរាបខេត្តសៀមរាបដោយមិនទាន់មានច្បាប់អនុញ្ញាតនៅតែដំណើរការសាងសង់ដដែល ។ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងផ្ទះដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងខេត្តសៀមរាបមួយនេះហើយនេះសរបញ្ជាក់អោយឃើញការអនុវត្តច្បាប់របស់អញ្ញាធរ័កាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។