ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
ប្រយ័ត្នខ្លួន! អូមីក្រុងចូលតាមខេត្ត រកឃើញអ្នកប៉ះផ្ទាល់អ្នកផ្ទុកអូមីក្រុងច្រើននាក់យប់នេះ
Wed,12 January 2022 (Time 09:00 AM)
ដោយ ៖ សហការីCNM (ចំនួនអ្នកអាន: 125នាក់)

ប្រយ័ត្នខ្លួន! អូមីក្រុងចូលតាមខេត្ត រកឃើញអ្នកប៉ះផ្ទាល់អ្នកផ្ទុកអូមីក្រុងច្រើននាក់យប់នេះ
នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសឱ្យដឹងថា មានអ្នកវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុងចំនួន២នាក់ ស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តបាត់ដំបងបានប៉ះពាល់ផ្ទាល់ដោយប្រយោលជាមួយមនុស្សច្រើននាក់ផ្សេងទៀត។

រដ្ឋបាលខេត្តបានចេញសេចក្តីរាយការណ៍ប្រកាសស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ-១៩ប្រភេទអូមីក្រុង ចំពោះបុរសឈោ្មះ Dominic Fluckiger និង Silvan Kung នៅសណ្ឋាគារ ឃីងហ្វី (Kingfy Hotel) សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ម៉ោង១៤:៣០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ-១៩ប្រភេទអូមីក្រុង ចំពោះបុរស ជាអ្នកទេសចរណ៍ ជនជាតិ ស្វីស ឈ្មោះ Dominic Fluckiger អាយុ៤០ឆ្នាំ ទូរស័ព្ទលេខ +41792212773 និងឈ្មោះ Silvan kung អាយុ ៤៧ឆ្នាំ ទូរស័ព្ទលេខ +41794706949/+41792212773 (លេខទូរស័ព្ទមិត្តភ័ក្ត) ហើយបច្ចុប្បន្នត្រូវបាន ដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (បន្ទប់លេខ ICU)។


ព័ត៌មានទទួលបានតាមរយៈការសាកសួរបុគ្គលិកសណ្ឋាគារ ឃីងហ្វី និងអ្នកបើកបរកង់បីដូចខាងក្រោម៖


១.ប្រវត្តិធ្វើដំណើរ៖

– ថ្ងៃទី៣ មករា ២០២២៖ ម៉ោងប្រហែល៤ និង៣០នាទីល្ងាច អ្នកទាំង២នាក់ រួមជាមួយមិត្តភ័ក្ត ១នាក់ទៀត បានចូល សម្រាក (check in) នៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់បីទៅលេងភ្នំសំពៅ រហូតដល់ពេលល្ងាចត្រលប់ មកបាត់ដំបងវិញ និងចូលហូបអាហារនៅភោជនីយដ្ឋាន បាត់ដំបងថោន ហើយមកសម្រាកនៅសណ្ឋាគារឃីងហ្វី។

– ថ្ងៃទី៤ មករា ឆ្នាំ២០២២៖ ម៉ោងប្រហែល៥ និង០០នាទីព្រឹក អ្នកទាំង៣នាក់ បានជិះម៉ូតូកង់បីដដែលទៅចំណត កាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្តសៀមរាប។

– ថ្ងៃទី០៦ មករា ឆ្នាំ២០២២៖ សាមីខ្លួនទាំង៣ត្រូវបានយកសំណាកវត្ថុវិភាគ ធ្វើដោយតេស្ត GeneXpert លទ្ធផល វិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។

ការស្រាវជ្រាវអ្នកប៉ះពាល់៖ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់សរុបចំនួន០៧នាក់ (ស្រី០៤នាក់)។

សូមអានលិខិតខាងក្រោមដើម្បីព័ត៌មានលម្អិត៖

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
159 នាក់
សប្តាហ៍នេះ :
736 នាក់
ខែនេះ :
3029 នាក់
3 ខែនេះ :
7840 នាក់
សរុប :
173832 នាក់