(កំពង់ស្ពឺ)៖ កម្មការិនី ចំនួន៨នាក់ ក្នុងចំណោមកម្មករ កម្មការិនី សរុបចំនួន៣៨៣នាក់ ដែលធ្វើការនៅក្នុងរោងចក្រយូថាយ វ៉ាយធីស៊ី (ខេមបូឌា) ស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ជាបន្តបន្ទាប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក។លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ករណីដួលសន្លប់នេះ គឺផ្តើមចេញពីកន្លែងបិទកាវកាបូបក្នុងរោងចក្រ ហើយក្រោយមកក៏បានបញ្ជូនបន្ទាន់ទៅមន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះ។ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានទទួលព្យាបាល និងពិនិត្យ តែអ្វីដែលក្រុមគ្រូពេទ្យបានបញ្ជាក់មកវិញនោះ គឺក្រុមកម្មការិនីទាំងអស់នេះ មិនមានជំងឺអ្វីនោះទេ ហើយក៏ពិនិត្យរកមិនឃើញមុខសញ្ញាអ្វីដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះ មានកម្មការិនីខ្លះមិនព្រមឲ្យក្រុមគ្រូពេទ្យព្យាបាលនោះទេ គឺប្រឹងរើបំរាស់ និងស្រែកទាររកតែចេក និងមាន់ស្ងោរ។លោកប្រធានមន្ទីរការងារ បានបន្តថា ដោយស្ថានភាពមិនប្រក្រតីនេះ ក្រុមគ្រូពេទ្យបានសម្រេចប្រគល់អ្នកគ្រោះ ដែលមានអារម្មណ៍រវើរវាយទាំងអស់នោះ ទៅអ្នកគ្រប់គ្រងរោងចក្រវិញដើម្បីរៀបចំពិធីសែនព្រេន។ បន្ទាប់ពីបានរៀបចំដោយដាក់មាន់ស្ងោ ចេកទុំ និងដូងខ្ចីតាមការស្រែកទាររបស់កម្មការិនី ឃើញថាស្ថានភាពអាការៈពួកគេហាក់ មានការធូរស្រាលឡើងវិញ និងបានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)
(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)
(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)
វីដែអូ
ចំនួនអ្នកទស្សនា