សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅលើចំណីឆ្នេរសាធារណៈ បានកើតមានជាហូរហែរ ដោយគ្មានការហាមឃាត់ជាក់ស្តែងមានការសាងសង់នូវសំណង់ផ្ទះនិងផែមួយយ៉ាងធំនៅមាត់ឆ្នេរក្នុងមូលដ្ឋានភូមិ៣សង្កាត់មួយក្រុងព្រះសីហនុ សាងសង់ឡើងគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាចំណីឆ្នេរដែលកំណត់ដោយមាត្រាច្បាប់ ។បញ្ជាក់ដែលសំណង់ផ្ទះសាងសង់រំលោភដោយគ្មានផ្លង់គ្មានច្បាប់អនុញ្ញាតតាមប្រភពព៍ត័មានថាម្ចាស់ឈ្មោះតាកៃដែលសំណង់មួយនេះសាងសង់ជាច្រើនខែមកហើយដោយមានទាំងផ្ទះទាំងផែទូកដោយគ្មានច្បាប់អនុញ្ញាតទាល់តែសោះប្រជាពលរដ្ឋបានដាក់ការសង្ស័យថាតើអញ្ញាធរ័លោកមិនបានដឹងរឺក៏ត្រូវថ្នាំសណ្តំបានជាដេកលក់ដោយមិនដឹងថាមានការសាងសង់ផ្ទះនិងផែយ៉ាងធំដោយគ្មានច្បាប់អនុញ្ញាតទាំងស្រុងយ៉ាងនេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសូមស្នើរដល់ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុព្រមទាំងអញ្ញាធរ័ចៅសង្កាត់មេត្តាមានចំណាត់ការលើការសាងសង់នៅសំណង់ផ្ទះនិងផែគ្មានច្បាប់យ៉ាងធំមួយនេះព្រមទាំងផ្ទះនិងផែជាច្រើនទៀតដែលគ្មានច្បាប់អនុញ្ញាតហើយសាងសង់ដោយសេរីបែបនេះនៅក្នុងមូលដ្ឋានភូមិបីសង្កាត់មួយក្រុងព្រះសីហនុខេត្តព្រះសីហនុសូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះនិងផែ របស់លោកកៃនៅតែដំណើរការសាងសង់ដដែល ។ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងផ្ទះនិងផែដែលគ្មានច្បាប់អនុញ្ញាតមួយនេះហើយនេះសរបញ្ជាក់អោយឃើញការអនុវត្តច្បាប់របស់អញ្ញាធរ័កាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។
ព័ត៌មានគួរចាប់អារម្មណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)
(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)
(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)
វីដែអូ
ចំនួនអ្នកទស្សនា