ល្បែងបញ្ជាល់មាន់តាមអនឡាញ ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ ប្រចាំ នៅក្នុង ភូមិ តារៀបឃុំដីឥត ស្រុកកៀនស្វាយខេត្តកណ្តាល ហេតុអ្វីបានជាលោក អធិការដ្ឋាននគរបាលស្រុក កៀនស្វាយ មិនបង្ក្រាប?ថ្ងៃចេញផ្សាយៈ ខែ 10. 17, 2023កណ្តាល ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ តារៀបឃុំដីឥត ស្រុកកៀនស្វាយខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញ ស៊ីសង ខុសច្បាប់ខ្នាតធំប្រចាំ នៅក្នុង ភូមិ តារៀបឃុំដីឥត ស្រុកកៀនស្វាយខេត្តកណ្តាល តើ លោក មេ ប៉ុស្តិ៍ ដឹង ដែរ ឬ ធ្វើ មិនដឹង ។ប្រជាពលរដ្ឋ បានឲ្យអ្នកសារព័ត៌មានយើង ដឹងថា គឺបើកលេងល្បែងបញ្ជល់មាន់តាមទូរទស្សន៍នេះជា ប្រចាំ តែមិនឃើញលោក អធិការនគរបាលស្រុកកៀនស្វាយចាត់វិធានការបង្រ្កាបនោះឡើយ។មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ រិះគន់ចំៗទៅលេី លោក អធិការ ដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលកំពុង កាន់តំណែង មិនទាន់ចាត់វិធានការបង្រ្កាប ល្បែងបញ្ជាល់មាន់ទូរទស្សន៍ ក្នុងដែនដីរបស់ខ្លួន ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះទេ ។ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ តារៀបឃុំដីឥត ស្រុកកៀនស្វាយខេត្តកណ្តាល អំពាវនាវដល់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលព្រមទាំង លោក ឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល ចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជល់មាន់តាមអនឡាញ ជាបន្ទាន់ និងសូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងពីព្រោះអ្នកខ្លះលេងចាញ់លក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើសគ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
ព័ត៌មានគួរចាប់អារម្មណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)
(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)
(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)
(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)
(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)
វីដែអូ
ចំនួនអ្នកទស្សនា