ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
បែកធ្លាយ! ស្ត្រីថៅកែលក់គ្រឿងកសិកម្មម្នាក់ អាងអំណាចយោធាផ្តាយបីធ្វើជាខ្នងបង្អែក បានបញ្ជាឲ្យកូនចៅសាងសង់សំណង់រឹងមាំលើដីកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង
Sun,22 January 2023 (Time 02:01 PM)
ដោយ ៖ Cnm (ចំនួនអ្នកអាន: 249នាក់)

ខេត្តមណ្ឌលគិរី ៖ ស្ត្រីថៅកែលក់គ្រឿងកសិកម្មម្នាក់ អាងអំណាចយោធាផ្តាយបីធ្វើជាខ្នងបង្អែក បានបញ្ជាឲ្យកូនចៅសាងសង់សំណង់រឹងមាំលើដីកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅចំនុចអូរគ្លូនិងអូររមីស ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទោះមានការហាមឃាត់ពីសមត្ថកិច្ចជាច្រើនលើកច្រើនសារ ក៏មិនផ្អាកសកម្មភាពដោយគេសំអាងលើឯកសារគ្មានភាពប្រក្រតី ថាបានទិញដីនោះពីបុគ្គលម្នាក់ផ្សេងទៀត។
ប្រជាពលរដ្ឋបានអះអាងថា គេឃើញមានគ្រឿងចក្រជាច្រើនបានដឹកខ្សាច់ ថ្ម ឥដ្ឋ និងសម្ភារៈជាច្រើនចូលទៅស្តុបលើដីមួយកន្លែងដែលជាចំការវិលជុំរបស់ជនជាតិដើមភាគព្នង ដែលបានអាស្រ័យផលអស់ជាច្រើនតំណ តែចម្ការវិលជុំនេះ ពួកគាត់ខកបានមិនបានដាំដុះមួយរយៈ ស្រាប់តែឃើញមានគេចូលកាន់កាប់ និងរៀបចំសាងសង់សំណង់នានា ទើបធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តនាំគ្នាតវ៉ានិងហាមឃាត់ មិនឲ្យមានការសាងសង់លើដីនោះឡើយ។
បើតាមប្រជាពលរដ្ឋបន្តថា ក្រោយមានការតវ៉ាពីបងប្អូនជនជាតិដើមភាគតិចជាង៧០គ្រួសារ ស្រាប់តែស្ត្រីឈ្មោះ ឡាយ ស្រីពៅ មានមុខរបរជាថៅកែលក់គ្រឿងកសិកម្មនៅក្រុងសែនមនោរម្យ បាននិយាយថា ខ្លួនបានទិញដីនៅចំនុចខាងលើ អស់លុយច្រើនណាស់ ។
អ្នកភូមិបន្តថា នៅពេលប្រជាពលរដ្ឋទាមទារឲ្យបង្ហាញឯកសារទិញលក់ ឬឯកសារកាន់កាប់ដី ស្ត្រីឈ្មោះ ឡាយ ស្រីពៅ មិនព្រមបង្ហាញទាល់តែសោះ អះអាងតែមាត់ទទេ។ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ ឡាយ ស្រីពៅ ថែមទាំងបានយកឈ្មោះ និងនាំមន្ត្រីយោធាពាក់ផ្កាយបីនៅផ្នែកកងដឹកជញ្ជូនទៅលើទីតាំងដីចំការវិលជុំរបស់អ្នកភូមិ ដើម្បីបន្លាចពួកគាត់ ដែលមើលទៅពិតជាអាងអំណាចនិងទឹកលុយខ្លាំងណាស់ ខណៈអ្នកភូមិត្រូវរស់ពឹងផ្អែកលើដីចំការនេះ  សម្រាប់ចិញ្ចឹមជីវិតនិងគ្រួសារ។
ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង បានឲ្យដឹងនៅថ្ងៃទី២២ មករា ២០២៣ ថា ទោះដីនេះត្រូវបានទិញលក់ដូរយ៉ាងណានោះ ពួកគាត់មិនបានដឹងឮឬទទួលស្គាល់ដាច់ខាត ដ្បិតចំការវិលជុំប្រពៃណីជនជាតិ គឺជាដីសមូហភាពរបស់ប្រជាសហគមន៏ មិនអាចបុគ្គលណាម្នាក់មានសិទ្ឋលក់ដូរស្រាច់និងចិត្តឡើយ។ ម៉្យាងវិញទៀតបើមានការលក់ដូរពិតមែន តើអ្នកណាជាអ្នកចេញមុខទទួលខុសត្រូវឬទទួលស្គាល់ការលក់នេះ? បើឈ្មោះ ឡាយ ស្ត្រីពៅ ទិញដីនេះពីបុគ្គលណាក៏ដោយ ពោលគឺការទិញលក់នោះគឺមិនស្របច្បាប់ទេ…ព្រោះដីនេះសហគមន៏ជនជាតិដើមភាគតិច កំពុងសំណើរកាត់ខ្វៀលពីក្រសួង។ ដូច្នេះការទិញលក់នេះគឺជារឿងបុគ្គល មិនពាក់ព័ន្ឋជាមួយក្រុមប្រជាសហគមន៏សោះឡើយ ហើយរិតតែមិនមែនជាការទទួលខុសត្រូវរបស់អ្នកភូមិដែលជាម្ចាស់ដីចំការវិលជុំនេះ។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងបានសំនូមពរដល់អាជ្ញាធរខេត្តមណ្ឌលគិរី ជួយហាមឃាត់ ឬផ្អាកការសាងសង់សំណង់នានាលើដីដែលកំពុងមានវិវាទខាងលើនេះផង ព្រោះពួកគាត់បានសូមឲ្យស្ត្រីឈ្មោះ ឡាយ ស្រីពៅ និងលោកផ្កាយបី ហាក់ ម៉ៅ បញ្ឈប់ការសាងសង់នេះជាច្រើនលើកច្រើនសារ តែគេមិនស្តាប់ និងទទួលយកសំណើរពួកគាត់ទេ។ អ្នកភូមិបន្តថា បើសកម្មភាពរបស់ថៅកែលក់គ្រឿងកសិកម្មនិងលោកផ្កាយបី នៅតែបន្ត ពួកគាត់និងធ្វើញ្ញាតិ ដាក់ជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៏ជាក់ជាមិនខាន ដើម្បីសិទ្ឋសេរីភាពរសនៅក្នុងសង្គម។
បើតាមលោកចៅសង្កាត់ស្ពានមានជ័យ ធ្លាប់បានប្រាប់ក្រុមអ្នកកាសែតនាពេលថ្មីៗនេះថា ករណីវិវាទដីធ្លីខាងលើនេះ ភាគីទាំងសងខាង គឺសុទ្ឋតែគ្មានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរ។
ក្រុមអ្នកតាមដានបញ្ហាសង្គមបានលើកឡើងថា សកម្មភាពស្ត្រីឈ្មោះ ឡាយ ស្រីពៅ ថៅកែលក់គ្រឿងកសិកម្មនិងលោកផ្កាយបី ហាក់ ម៉ៅ គឺជាការរំលោភសិទ្ឋសេរីភាពរបស់ជនជាតិដើមភាគតិច ដែលត្រូវបានការពារដោយច្បាប់ព្រះរាជាណាចក្រកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងប៉ះពាល់ដល់គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតឲ្យមានសុខដុមរមនីយកម្មក្នុងសង្គម មិនប្រកាន់ឬ រើសអើមជាតិសាសន៏ ពណ៌សម្បុរ សាសនា បក្សពួកណាមួយឡើយ ពោលគឺមានសិទ្ឋរស់នៅដោយស្មើរភាពគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13 នាក់
ម្សិលមិញ :
41 នាក់
សប្តាហ៍នេះ :
226 នាក់
ខែនេះ :
1701 នាក់
3 ខែនេះ :
5164 នាក់
សរុប :
230840 នាក់