ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ីអ៊ិនអ៊ឹម / ចាងហ្វាងការផ្សាយ ឈួន ចាន់រតនា 067 75 07 67 / 096 68 89 509
មហាជនរង់ចាំមើលថា តើទីតាំងល្បែងមាន់ជល់អនឡាញក្នុងស្រុកព្រៃកប្បាសនៅតែបន្តបើកលេងដោយគ្មានការបង្រ្កាបរឺក៏យ៉ាងណា?
Fri,28 July 2023 (Time 09:21 PM)
ដោយ ៖ Cnm (ចំនួនអ្នកអាន: 125នាក់)

តាកែវះ ផ្សាយចេញថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

ទីតាំងលួចលាក់បើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងផ្ទះលក់កាហ្វេស្ថិតក្នុងភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ របស់ក្រុមហ៊ុនM99 កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកព្រៃកប្បាសចុះពិនិត្យផង។

តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាពយើងអោយដឹងថា មានទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងផ្ទះលក់កាហ្វេដែលគ្មានយីហោមួយទីតាំង កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងល្បែងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតយករូបភាពចុះផ្សាយជាដំណឹងជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកព្រៃកប្បាស ជាពិសេសលោក ឡេងប៊ុនឡុងអធិការស្រុកព្រៃកប្បាសឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់ (បញ្ជាក់ក្រោយពីទទួលបានរូបភាព និងទីតាំងច្បាស់លាស់អង្គភាពយើងខ្ញុំបានរាយការណ៍ជូនទៅដល់លោកអធិការរួចរាល់ហើយ)។

ពលរដ្ឋក្នុងមូលដ្ឋានរង់ចាំមើលថា តើលោក ឡេងប៊ុនឡុង អធិការស្រុកព្រៃកប្បាសមានវិធានការយ៉ាងណាក្នុងការបង្រ្កាបទីតាំងល្បែងសុីសងខាងលើ រឺក៏ទុកបណ្តោយអោយបើកលេងបន្តទៀត ។ ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ ក៏ដូចជាមន្ត្រីមូលដ្ឋានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងខាងលើនេះផង៕


មហាជនរង់ចាំមើលថា តើទីតាំងល្បែងមាន់ជល់អនឡាញក្នុងស្រុកព្រៃកប្បាសនៅតែបន្តបើកលេងដោយគ្មានការបង្រ្កាបរឺក៏យ៉ាងណា?

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(រតនះគីរី)ឯកឧត្តម ឧត្តមសេនីយ៍ទោយិនចំណានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនះគីរីបាននាំយកនូវអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន.... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ប៉េកាំង)៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ចិន ទៅលើមនុស្ស បង្ហាញលទ្ធផលប្រកបដោយក្តីសង្ឃឹម..... (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)នគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿងនគរបាលក្រុងបាត់ដំបងបន្តបង្រ្កាបករណីគ្រឿង​ញៀននៅមូលដ្ឋានជាបន្តបន្ទាប់ (CNM)

ព័ត៌មានគួរចាប់អារម្មណ៍

(ហុងកុង)៖ ហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជហុងកុងរកឃើញអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីជាលើកដំបូង ក្រោយការផ្ទុះយ៉ាងខ្លាំងក្លានៅចិន! (CNM)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
70 នាក់
សប្តាហ៍នេះ :
424 នាក់
ខែនេះ :
1719 នាក់
3 ខែនេះ :
5177 នាក់
សរុប :
234608 នាក់